អ្នកថ្មីចូលអ្នកចាស់ចេញ! កម្ពុជារកឃើញអ្នកឆ្លងកូវីដ ៤៨៨ នាក់ ជាសះស្បើយ ៦៤០ នាក់ និងអ្នកស្លាប់ ២ នាក់
ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨៨ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា អ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន ០២ នាក់ និង មានអ្នកជាសះស្បើយពីជំងឺអាចត្រឡប់ទៅផ្ទះវិញ ចំនួន ៦៤០ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២៤៦៤៥ នាក់
– អ្នកជាសះស្បើយមានចំនួន ១៧១៦៤ នាក់
– អ្នកស្លាប់ចំនួន ១៦៧ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖