មួយក្ឌាំងថ្ងៃនេះ! ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ ៨៤ នាក់ ផ្ទុះឆ្លងចេញពីតំបន់ទាំងនេះ
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ បានប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤ នាក់ ដែលរកឃើញឆ្លងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ។
ក្នុងនោះផងដែរ តាមរយៈការបញ្ជាក់ពីខាងរដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤ នាក់ គឺផ្ទុះឆ្លងចេញពីតំបន់ទាំងនេះ ដែលមានដូចជា ស្រុកកំពង់សៀម ២៥ នាក់ ស្រុកព្រៃឈរ ១៦ នាក់ ស្រុកជើងព្រៃ ២៩ នាក់ ស្រុកបាធាយ ០៣ នាក់ ស្រុកចំការលើ ០៤ នាក់ ស្រុកស្ទឹងត្រង់ ០១ នាក់ ស្រុកកោះសូទិន ០១ នាក់ ស្រុកកងមាស ០១ នាក់ ក្រុងកំពង់ចាម ០៣ នាក់ និង ខេត្តព្រះវិហារ ០១ នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានលិខិតនៅខាងក្រោម ៖