បានត្រឹមអាណិត! កុមារអាយុ ១២ ឆ្នាំម្នាក់ ជាកម្មករសំណង់ នៅជ្រោយចង្វារ រកឃើញវិជ្ជមានកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩២ នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ ដែលផ្ដល់ដោយរដ្ឋបាលរាជធានី បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង ១៩២ ករណី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺរកឃើញ កុមារាអាយុ ១២ ឆ្នាំ ម្នាក់ មានមុខរបរជាកម្មករសំណង់ រកឃើញវិជ្ជមានកូវីដ-១៩ ស្ថិតនៅលេខរៀងទី ៣២ ភេទប្រុស មានអាសយដ្ឋានរស់នៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕
សូមអានបញ្ជីឈ្មោះលម្អិតនៅខាងក្រោម ៖