សូមជ្រាប! ចាប់ពីស្អែកនេះ ភ្នំពេញបិទបញ្ចប់បម្រាបគោចរ និង អនុញ្ញាតិឱ្យបើកអាជីវកម្ម នៅតំបន់លឿង វិញហើយ
រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីសម្រេចស្ដីអំពី ការបិទបញ្ចប់បម្រាមគោចរ និង អនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួន ក្នុង “តំបន់លឿង “ នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ តទៅ ដូចខាងក្រោម៖
១. បិទបញ្ចប់បម្រាមគោចរនៅក្នុង « តំបន់លឿង » ដែលមុននេះបានហាមឃាត់ជាបណ្ដោះអាសន្ន នូវ រាល់ការធ្វើចរាចរណ៏ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះរម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) ។
២.គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ ។
៣. បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖