ព្រះអើយ! ក្នុង ១ ថ្ងៃ រកឃើញរោងចក្រជាង ៤០ ផ្ទុះកូវីដ-១៩ ភាគច្រើនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ១៩២ នាក់ ថ្មីបន្ថែមទៀត ដែលបានរកឃើញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬ ប្រយោល ទៅធ្វើតេស្តសុខភាព និង ធ្វើចត្តាឡីស័ក ។
យោងតាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ដែលនៅក្នុងនោះគេឃើញមានរោងចក្រចំនួន ៤៣ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៨៥ នាក់ ជាកម្មករ កម្មការិនីធ្វើការរោងចក្រ ភាគច្រើនស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង រួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និង សាលាបឋមសិក្សាសុភមង្គល ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ