វីវរបណ្ដោយ! រកឃើញអ្នកកើតកូវីដម្នាក់ ធ្លាប់បានទៅលេងភ្នំប្រសិទ្ធ កាលពីប៉ុន្មានថ្ងៃមុននេះ
នៅរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានអ្នកជំងឺ កូវីដ-១៩ ម្នាក់ បានទៅលេងនៅរមណីយដ្ឋានភ្នំប្រសិទ្ធ និង បានចូលហូបបាយថ្ងៃត្រង់នៅតូបផ្លូវចូលរមណីយដ្ឋាន កាលពីថ្ងៃទី ១៦ ខែឧសភា ២០២១ ។
ជុំវិញករណីដូចខាងលើនេះ ខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ តែងតែអំពាវនាវ បើសិនជាមានអ្នកប៉ះពាល់ផ្ទាល់ និង បានទៅទីតាំងខាងលើ ចាប់ពីថ្ងៃដែលអ្នកជំងឺទៅដល់ សូមដាក់ខ្លួនដោយឡែក និងតាមដានអាការ បើមានការសង្ស័យសូមទៅតេស្តជាបន្ទាន់ ដើម្បីកាត់ផ្ដាច់ខ្សែរចម្លងនៅក្នុងសហគមន៍ ៕