អ៊ីចឹងថា! ពលរដ្ឋឥណ្ឌា ៥០ ភាគរយ ប្រហែលមិនបានពាក់ម៉ាស់ការពារនោះទេ
តាមការសិក្សាថ្មីមួយរបស់ឥណ្ឌាបានបង្ហាញឱ្យដឹងថា ៥០ ភាគរយ នៃប្រជាជនឥណ្ឌាទាំងអស់ទូទាំងប្រទេស មិនបានពាក់ម៉ាសការពារទាល់សោះ ។ ចំណែក ៥០ ភាគរយទៀត គឺបានពាក់ម៉ាស់ការពារ ប៉ុន្តែមានត្រឹម ១៧ ភាគរយក្នុងចំណោម ៥០ ភាគរយនោះប៉ុណ្ណោះ ដែលបានពាក់បានត្រឹមត្រូវល្អតាមការណែនាំរបស់រដ្ឋាភិបាល ។
ក្រសួងសុខភិបាលឥណ្ឌា បានឱ្យដឹងក្នុងការរាយការណ៍ខ្លីៗប្រចាំថ្ងៃរបស់ខ្លួនថា មានតែមនុស្ស ៧ នាក់គត់ ក្នុងចំណោម ១០០ នាក់ ដែលបានពាក់ម៉ាស់ខ្ជាប់ខ្ជួនត្រឹមត្រូវ ខណៈអ្នកផ្សេងទៀតពាក់មិនត្រឹមត្រូវ ដោយដោះមកទុកត្រឹមចង្ការ និង អ្នកខ្លះទៀតបានពាក់បិទតែមាត់ហើយចំហច្រមុះ ។
ដោយឡែក ការសិក្សានេះត្រូវបានធ្វើដោយការស្ទង់មនុស្ស ២០០០ នាក់ ក្នុងរយៈពេល ២៥ ថ្ងៃ ជាលទ្ធផលមន្រ្តីពាក់ពាន់ទាំងឡាយនៅតែបន្តទទូចទាមទារឱ្យប្រជាជនទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍កាពារណែនាំដើម្បីឆាប់បានរំដោះប្រទេសចេញពីសោដនាកម្មជំងឺឆ្លងរាតត្បាតដ៏សាហាវនេះផងដែរ ។
គួររំឭកផងដែរថា ឥណ្ឌាបានបន្តរកឃើញករណីថ្មីឥតដាច់មួយថ្ងៃសោះឡើយ ហើយនៅថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ គេបានរកឃើញចំនួន ២ ៧៦ ១១០ ករណីថ្មីទៀតហើយ ចំណែកករណីស្លាប់សរុបកើនដល់ ២ ៨៧ ១២២ ករណីឯណោះ ៕
ប្រភព៖ Timesnownews