កម្រណាស់! រាជិនីសំឡេង ម៉េង កែវពេជ្ជតា លើកឡើងពីអត្តចរិត ស៊ីណូរ៉ា យ៉ាងភ្ញាក់ផ្អើល
ជឿថាប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គម ជាពិសេសមិត្តៗយុវវ័យ ភាគច្រើនប្រាកដជាបានឃើញ Influencer ល្បីឈ្មោះ ស៊ីណូរ៉ា រ័ត្ន ដែលជាសមាជិកក្រុម Worksolidkh របស់តារាចម្រៀង Original Song កញ្ញា Nikki Nikki មិនខាន។
ថ្មីៗនេះ ស៊ីណូរ៉ា រ័ត្ន បានទាញក្រសែចក្ខុពីមហាជនឱ្យចាប់អារម្មណ៍លើរូបលោកជាថ្មី ក្រោយលោកបានតុបតែងខ្លួនយ៉ាងសមសួនជាមួយសម្លៀកបំពាក់បែបប្រពៃណី ទៅចូលរួមមង្គលការមិត្តសម្លាញ់ គឺតារាស្រី ចេនី កាលពីពេលកន្លងទៅ ហើយចែករំលែករូបភាពនៅលើទំព័រហ្វេសប៊ុកផេក។
ក្រៅពីមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចូលទៅបញ្ចេញយោបល់ចំពោះការតុបតែងខ្លួនរបស់លោកហើយនោះ អ្វីដែលមហាជនចាប់អារម្មណ៍បំផុត ក្នុងនោះរាជិនីសំឡេង ម៉េង កែវពេជ្ជតា ក៏បានចូលទៅបញ្ចេញយោបល់ក្រោមការផុសរបស់ ស៊ីណូរ៉ា ហើយថែមទាំងរៀបរាប់ពីអត្តចរិតរបស់ Influencer ដ៏ឈ្មោះរូបនេះប្រាប់មហាជនជាសាធារណៈទៀតផង។
ក្នុងនាមជារៀមច្បងម្នាក់ ម៉េង កែវពេជ្ជតា បានរៀបរាប់ទៅកាន់ ស៊ីណូរ៉ា ប្រកបដោយការស្រឡាញ់ពេញចិត្តថា ៖ «ជម្រាបសួរប្អូន បងចង់ប្រាប់ថា កាលជួបប្អូននៅកម្មវិធី បើក Sea Games យើងមិនបានជួបនិយាយគ្នាសោះ បានត្រឹមតែញញឹមដាក់គ្នាពីចម្ងាយ ដោយសារពេលវេលា។ ពេលនេះបងចង់ប្រាប់ប្អូនទៀតថា ប្អូនមានអត្តចរិត និង ទស្សនៈល្អគួរឱ្យចូលចិត្តណាស់ អរគុណប្អូន»៕