រាល់ឆ្នាំឱ្យតែដល់ថ្ងៃកំណើត ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនភ្លេចធ្វើរឿងដ៏មានក្ដីសុខមួយនេះ
នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ មហាជនអ្នកគាំទ្រ Miss Grand Cambodia 2022 និង ជាលំដាប់រងទី ៥ នៃ Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជូនពរដល់កញ្ញាជាច្រើននៅក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ២៤ ឆ្នាំ។
ឃើញថាក្នុងឆ្នាំនេះ តារាស្រីស្រស់សោភា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការជូនពរពីសំណាក់មហាជនជាច្រើន ព្រមទាំងទទួលបានកាដូពីបណ្តាអ្នកគាំទ្ររួមទាំងក្តីស្រឡាញ់ពីប្រជាជនកម្ពុជារបស់នាងថែមទៀតផង។
ពិតជាប្រពៃណាស់ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើនូវរឿងដ៏ពិសេសមួយ ដោយនាងបានធ្វើកម្មវិធីសប្បុរសធម៌ជូនទៅដល់មណ្ឌលផ្ទះបាយកុមារ ក៏ដូចជាមន្ទីរពេទ្យ គន្ធបុប្ផា ដែលបានពាំនាំយកនូវសម្ភារៈសិក្សា ក៏ដូចជាចំណីអាហារ រួមទាំងភេសជ្ជៈមួយចំនួនផងដែរ គ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថានៅកន្លែងណា ឬទីណានោះឡើយនាងតែងតែចែករំលែកនូវក្តីស្រឡាញ់ជូនទៅដល់មនុស្សជុំវិញខ្លួន នេះពិតជាស័ក្តិសមជាបវរកញ្ញាកម្ពុជាពិតៗ៕