មានជីវិតបរិបូរ តែ Sririta មកស្រក់ទឹកភ្នែក ព្រោះរឿងក្តីអយុត្តិធម៌មួយកាលពីជាង ២ ឆ្នាំមុន
សម្រាប់តារាស្រី Sririta ជាតារាស្រីម្នាក់មិនត្រឹមតែមានសមត្ថភាព និង សម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីរឿងរ៉ាវជីវិតគូរបស់នាងវិញក៏សមបំណងដែរ ពោលគឺ តាំងពីរៀបការមានកូនប្រុសម្នាក់ជាចំណងដៃមកជីវិតគូរបស់នាងមានក្តីសុខណាស់ ហើយក៏ប្រើជីវិតហាយសូរមានគ្រប់យ៉ាងមិនខ្វះអ្វី។
ដោយឡែក ទន្ទឹមនឹងជីវិតគូកំពុងតែមានក្តីសុខ ការពិតទៅកន្លងទៅ ២ ឆ្នាំមុនតារាស្រី Sririta ធ្លាប់ជួបរឿងអយុត្តិធម៌មួយ ត្រូវបានជនមិនស្គាល់មុខកាត់តរូបភាពរបស់នាងជារូបអាក្រាត ដោយមានការចែករំលែកជាសាធារណៈផងដែរ។
អ្វីដែលសំខាន់មកទល់ជាង ២ ឆ្នាំ ដែលនាងបានប្តឹងបុគ្គលរូបនោះ ទីបំផុត តុលាការបានចេញសេក្តីប្រកាសកាត់ទោសជនប្រព្រឹត្តខុសនោះហើយ។ ជាក់ស្តែង ក្នុងថ្ងៃដែល តុលាការសម្រេចនេះ ឃើញថា Sririta និង ស្វាមីក៏បានមកស្តាប់តុលាការសម្រេចដែរ ព្រមទាំងសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នកកាសែតសស្រាក់ ក្រោយខំតស៊ូក្តីជាង ២ ឆ្នាំហើយទទួលបានយុត្តិធម៌មកវិញ៕