កម្មវិធី Miss Grand International ដណ្ដើមបានលេខ ១ រៀបចំឆាកស្អាតដាច់គេប្រចាំឆ្នាំ ២០២២
Miss Grand International ជាកម្មវិធីប្រកួតសម្រស់មួយដ៏ធំលំដាប់ពិភពលោកដែលមានការគាំទ្រខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។ កម្មវិធីនេះ បានបង្កើតឡើយនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយលោក Nawat Itsaragrisil ហើយគិតមកទល់ពេលនេះមានរយៈពេល ១០ ឆ្នាំមកហើយ។
ជារៀងរាល់ឆ្នាំ កម្មវីធីមួយនេះតែងរៀបចំឡើងយ៉ាងអស្ចារ្យ ជាពិសេស ឆាកប្រកួតគឺមានការរចនាយ៉ាងស្រស់ស្អាត និង ធំទូលាយអាចឱ្យបវរកញ្ញាមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកពី ៧០ ទៅ ៨០ ប្រទេសប្រកួតបានយ៉ាងងាយស្រួល។ ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថាកម្មវិធីមួយនេះចេះតែរីកចម្រើនទៅៗ ដ្បិតទើបដំណើរការបាន ១០ ឆ្នាំក៏ពិតមែន។
ដោយឡែក នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ពិតជាដំណឹងមួយដ៏ល្អសម្រាប់អ្នកគាំទ្រកម្មវិធី Miss Grand International ខណៈដែលកម្មវិធីមួយនេះបានដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមបណ្ដាកម្មវិធីប្រកួតសម្រស់ទាំងអស់ក្នុងពិភពលោកក្នុងឆ្នាំ ២០២២ ដោយបានរៀបចំឆាកស្អាតផ្តាច់គេប្រចាំឆ្នាំ គឺ Best Stage Production។ ក្រៅពីកម្មវិធី Miss Grand International ទទួលបានចំណាត់ថ្នាក់លេខ ១ ហើយ សម្រាប់ចំណាត់ថ្នាក់លេខ ២ បានទៅលើកម្មវិធី Miss Supranational និង ចំណាត់ថ្នាក់លេខ ៣ បានទៅលើកម្មវិធីប្រកួតសម្រស់ Miss Universe៕