ទៀតហើយៗ! បេក្ខជនកំពុងផ្អើលគ្រប់គ្នាថា ក្រសួងចេញវិញ្ញាសារូបវិទ្យា ខុសប្រធានបទ
ទាំងលោកគ្រូ អ្នកគ្រូ និង បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៩ សីហា ២០១៩ កំពុងនាំគ្នា Commment ព្រោងព្រាតនៅលើទំព័រហ្វេសប៊ុកផេកមក្រសួងអប់រំ យុវជន និង កីឡា អំពីករណីចេញសំណួរចាកប្រធានបទ ដាក់សម្មិតកម្មខុស ចំពោះវិញ្ញាសារូបវិទ្យាត្រង់សំណួរទី ៣ ។ បេក្ខជនប្រឡងបានលើកឡើងជាសំណួរជាច្រើនថា តើក្រសួងនឹងផ្ដល់ ១០ ពិន្ទុ Free ឬយ៉ាងណា ករណីដាក់សំណួរខុស ដែលពួកគាត់មិនអាចសរសេរចម្លើយបានយ៉ាងដូច្នេះ ?
យ៉ាងណាក្ដីនៅមិនទាន់មានឃើញការបកស្រាយអំពីក្រសួងអប់រំនៅឡើយទេ ថាសំណួរទី ៣ ក្នុងវិញ្ញាសារូបវិទ្យាពិតជាខុសមែនឬយ៉ាងណា ? ហើយប្រសិនបើពិតជាខុសដូចបេក្ខជនបានលើកឡើង តើក្រសួងនឹងដោះស្រាយយ៉ាងណានោះ ?
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ