ទឹកចិត្តឪពុកម្ដាយ! ម៉ែរត់ឆ្លេឆ្លាមុខមណ្ឌលប្រឡង ព្រោះម៉ែបារម្ភពីកូន !
មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានទេ នៅព្រឹកថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ១ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៩ នេះ គេឃើញលោកពូអ្នកមីងដែលជាមាតាបិតា ឬ អាណាព្យបាលរបស់សិស្សានុសិស្ស បាននាំគ្នានៅឈរចាំត្រៀបត្រា និង រត់ឆ្លេឆ្លាពេញមុខមណ្ឌលប្រឡង ព្រោះតែក្ដីបារម្ភ យកចិត្តទុកដាក់ចំពោះកូនៗដែលកំពុងបំពេញបេសកកម្មនៅខាងក្នុង ។
ទាំងអស់នេះជាទិដ្ឋភាពខ្លះៗនៅមណ្ឌលយុគន្ធរ ដែលស្ដែងឱ្យឃើញពីទឹកចិត្តឪពុកម្ដាយបារម្ភពីកូន ៖
ដោយ៖ បេប៊ី
រូបភាព៖ ច័ន្ទឫទ្ធិ