ចំណាំថ្ងៃទុកទៅ ! ក្រសួងនឹងប្រកាសលំដាប់អក្ខរក្រមនាមត្រកូលបេក្ខជនបាក់ឌុប តាមមណ្ឌលប្រឡងឆាប់ៗ
សម័យប្រឡងបាក់ឌុប នឹងចូលមកដល់នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ស្របពេលកាន់តែកៀកថ្ងៃប្រឡងមែនទែននោះ នៅពេលនេះក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយទាក់ទងនឹងបំណែងចែកតាមលំដាប់អក្ខរក្រមនាមត្រកូលរបស់បេក្ខជន តាមមណ្ឌលប្រឡងនីមួយៗនៅទូទាំងប្រទេស ។
សម្រាប់បញ្ជីឈ្មោះបេក្ខជនតាមលំដាប់អក្ខរក្រមនាមត្រកូលរបស់បេក្ខជនតាមមណ្ឌលប្រឡងនោះ ក្រសួងអប់រំថា នឹងប្រកាសផ្សព្វផ្សាយដោយផ្ទាល់នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង (facebook.com/moeys.gov.kh) ដែលនឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ ខាងមុននេះ ។
ដូច្នេះសូមបេក្ខជនប្រឡងទាំងអស់កត់ថ្ងៃចំណាំទុក និង ចូលស្វែងរកឈ្មោះ រួមទាំងមណ្ឌលប្រឡងរបស់ខ្លួនឱ្យបានត្រឹមត្រូវបំផុត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីរៀបចំខ្លួនឱ្យបានរៀបរយក្នុងថ្ងៃប្រឡង ៕
ដោយ ៖ សាកល