បន្ទាន់! អ្នកសង្កេតការណ៍ ៥ ពាន់នាក់ពី ACU មិនមានទៀតឡើយ ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំនេះ
ជារៀងរាល់ឆ្នាំអង្គភាពប្រឆាំងអំពើរពុករលួយ តែងប្រកាសជ្រើសរើសយុវជន មិនតិចជាង ៥០០០ នាក់ ឡើយដើម្បីសង្កេតការណ៍លើការប្រឡងមធ្យមសិក្សាទុតិយភូមិរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីមានការកែទម្រង់មក ។
ដោយឡែកសម័យប្រឡង ២០១៩ ត្រូវនឹងថ្ងៃ ១៩ និង ២០ សីហា ខាងមុខនឹងមិនមានអ្នកសង្កេតការណ៍ណាម្នាក់ពីអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អង្គភាព ប្រឆាំងអំពើរពុករលួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៧ មិថុនា ២០១៩ កន្លងទៅ ។
«ប្រជាប្រិយ» កំពុងទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីបញ្ហានេះ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ