ហាងសាឡនស្រីៗប្រាថ្នា មានប្រុសស្អាតសាច់ដុំកក់ៗចាំកក់សក់ ផ្លុំសក់ ម៉ាស្សាក្បាលមួយអ៊េម
ជាធម្មតា ហាងសាឡនភាគច្រើន មានអ្នកចាំបម្រើសេវាសុទ្ធតែជាមនុស្សស្រី ភាគច្រើនមិនដែលឃើញមានមនុស្សប្រុសនោះទេ តែប្លែកអីតែហាងមួយនេះ មានសុទ្ធតែជាមនុស្សប្រុស ថែមទាំងសង្ហាៗមាឌឌាំងតែម្តង។
ហាងមួយនេះ មានឈ្មោះថា Sutteerak Salon មានទីតាំងនៅខេត្តចន្ទបុរី ប្រទេសថៃឯណោះ ហើយវាកំពុងតែត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារតែសម្រស់របស់កំលោះៗ បុគ្គលិកអ្នកចាំបម្រើសេវានោះឯង។ ក្នុងរូបភាពដែលគេចែកចាយនៅតាមបណ្តាញសង្គម គេឃើញមានមនុស្សប្រុសសង្ហាៗមាឌធំ មិនពាក់អាវជាច្រើននាក់ កំពុងតែបម្រើសេវាកម្មទៅភ្ញៀវៗដែលជានារីៗយ៉ាងយកចិត្តទុកដាក់ មានទាំងការកក់សក់ ផ្លុំសក់ អ៊ុតគាបសក់ជាដើម ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន។
យ៉ាងណាមិញ ម្ចាស់ហាងបានឱ្យដឹងថា តាំងពីមានប្រុសស្អាតមកជាបុគ្គលិក ហាងរបស់ខ្លួនត្រូវគេកក់មិនចន្លោះម៉ោងឡើយ។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមវិញ ជាពិសេសនារីៗឃើញហើយពិតជានៅមិនស្ងៀមនោះទេ ម្នាក់ៗចង់សាកបទពិសោធន៍នៅក្នុងហាងនេះណាស់៕