ផ្អើលសិស្សសាលានាំគ្នាស្រែកហ៊ោគឹល ពេលឃើញអ្នកគ្រូត្រូវសង្សារលុតជង្គង់សុំរៀបការមុខកូនសិស្សប្រុសស្រី
ថ្មីៗនេះ មានឃ្លីបវីដេអូមួយ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដោយក្តីរំជួលចិត្ត ដែលមានអ្នកគ្រូបង្រៀនមួយរូប ត្រូវសង្សារសំណព្វមកលុតជង្គង់សុំរៀបការកណ្តាលសាលារៀន មានកូនសិស្សច្រើននាក់ ជាសាក្សីស្នេហ៍យ៉ាងផ្អែមល្ហែម។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដែលបើតាមឃ្លីបវីដេអូដែលគេបានបង្ហោះនៅតាមបណ្តាញ បានបង្ហាញឱ្យឃើញថា បរិយាកាសក្នុងសាលារៀនពិតជាអ៊ូអរដោយសំឡេងហ៊ោកញ្ច្រៀវខ្ញៀវខ្ញារបស់កូនសិស្សជាច្រើននាក់ ដែលកំពុងអង្គុយតម្រៀបគ្នា មើលសកម្មភាពអ្នកគ្រូកំពុងតែត្រូវសង្សារសំណព្វចិត្ត លុតជង្គង់សុំរៀបការទាំងកណ្តាលថ្ងៃ។
ចំណែកឯអ្នកគ្រូ ឯណោះវិញ កាលបើបានសង្សារមកសុំរៀបការនៅនឹងមុខសិស្សតូចៗភ្នែកក្រឡង់ៗបែបនេះ មើលទៅពិតជាធ្វើអ្វីមិនត្រូវឡើយ ម្យ៉ាងសិស្សៗស្រែកឱ្យកម្លាំងចិត្តទៀត បានតែបញ្ចេញកាយវិការអៀនប្រៀនផង នៅមិនសុខផង ទម្រាំតែដាច់ចិត្តឆ្លើយថាព្រមនោះ។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូមួយនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម មានមហាជនជាច្រើន បានចូលមកបញ្ចេញមតិអបអរសាទរដល់គូស្នេហ៍នេះផងដែរ ដែលចេះរកនឹកការសុំរៀបការនៅមុខសាក្សីស្នេហ៍ដ៏ច្រើនយ៉ាងនេះ៕