ផ្ទុះការសង្ស័យ ស្រីស្រស់ Best កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងកំលោះហាយសូរម្នាក់
គិតមកទល់ពេលនេះ អស់រយៈពេល ៥ ខែហើយ ដែលតារាសម្ដែងប្រុស Tong Tong និង ស្រីស្រស់ Best Kamsing បានប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន។ ទន្ទឹមនឹងការបែកគ្នានេះ គេក៏សង្កេតឃើញតារាស្រីប្រុសទាំងពីរនៅពុំទាន់រកឃើញអ្នកស្អំបេះដូងថ្មីឡើយ ដោយម្នាក់ៗកំពុងតែផ្តោតលើការងារជាសំខាន់។
យ៉ាងណាមិញ ងាកទៅមើលស្រីស្រស់ Best វិញ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងអ្នកកំលោះ Tong Tong ទៅ នាងហាក់ផ្តោតលើការងារជាធំ ខិតខំធ្វើការងារជាបន្តបន្ទាប់។ ក្នុងនោះ បើនិយាយរឿងស្នេហាវិញ ស្រីស្រស់ Best នៅពុំទាន់បើកចិត្ត និង បង្ហាញថាទាក់ទងនរណាឡើយ តែកន្លងមកក៏មានការសង្ស័យថា នាងកំពុងបង្កាត់ភ្លើងស្នេហ៍ខ្លះដែរ។
តួយ៉ាងថ្មីៗនេះ ស្រាប់តែស្រីស្រស់ Best ត្រូវបានអ្នកគាំទ្រផ្ទុះការសង្ស័យថាកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងអ្នកកំលោះរូបសង្ហាម្នាក់ឈ្មោះថា Patrick ដែលជាប្រុសសង្ហាសាច់សខ្ចីដូចបណ្ដូលចេក។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីមហាជនប៉ុណ្ណោះសម្រាប់ទំនាក់ទំនងពិតជាអ្វីនោះមានតែរង់ចាំការបកស្រាយពីសាមីខ្លួន៕