ឆាយ វីរៈយុទ្ធ និង ភរិយា ត្រៀមស្វាគមន៍ទាយាទទី ២ ឆាប់ៗ តែលាក់រឿងភេទកូនក្នុងផ្ទៃជិតឈឹង
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ៧ ឆ្នាំ ហើយ ដែលលោក ឆាយ វីរៈយុទ្ធ និង អ្នកនាង សែ ចាន់ឌី បានរៀបការសាងគ្រួសារ និង ទទួលបានចំណងដៃកូនស្រីច្បងអាយុ ៤ ឆ្នាំ ហើយដែរ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៤ នេះ លោក ឆាយ វីរៈយុទ្ធ និង ភរិយា កំពុងត្រៀមរង់ចាំឃើញមុនទាយាទទី ២ ក្នុងគ្រួសារ បន្ទាប់ពីតារាចម្រៀងប្រុសខាងលើបានប្រកាសដំណឹងល្អកាលពីអំឡុងចុងឆ្នាំ ២០២៣ កន្លងទៅ ថាភរិយាបណ្ដូលចិត្តរបស់លោក កំពុងពពោះកូនទី ២។
តួយ៉ាង បើទោះបីជាភរិយាកាន់តែកៀកថ្ងៃសម្រាលហើយក្តី តែតារាចម្រៀងប្រុសខាងលើ នៅមិនទាន់បានបង្ហើបនៅឡើយ ថាកូនក្នុងផ្ទៃរបស់អ្នកនាង សែ ចាន់ឌី គឺជាស្រី ឬប្រុសនោះទេ ពោលគឺប្រហែលលោកចង់ surprise អ្នកគាំទ្រជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ មហាជនក៏បានចូលរួមអបអរសាទរ និង ជូនពរដល់ភរិយារបស់លោក និង កូនទទួលបានសុខភាពល្អផងដែរ៕