បុរសម្នាក់មានអាជីពពីរ ថ្ងៃធ្វើប៉ូលិសដើម្បីពុក យប់តែងស្រីធ្វើបវរកញ្ញាដើម្បីម៉ែ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
ថ្មីៗនេះ មហាជនថៃកំពុងតែផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើបុរសម្នាក់ ដែលមានទេពកោសល្យខ្ពស់ និង មានអាជីពពីរផ្សេងគ្នា ដោយពេលថ្ងៃមានអាជីពជាប៉ូលិសបានតែងខ្លួនជាប៉ូលិស និង ពេលខ្លះពេលមានកម្មវិធីគឺបានតែងខ្លួនជាបវរកញ្ញាផង។
តាមពិត បុរសរូបនេះជាមន្រ្តីនគរបាលផ្នែកទេសចរណ៍របស់ខេត្ត Nakhon Ratchasima ហើយលោកបានឱ្យដឹងថា កាលដែលធ្វើជាប៉ូលិសនេះ ព្រោះតែតាមចិត្តឪពុកដែលចង់ឱ្យខ្លួនបម្រើជួររាជការតាំងពីក្មេង រីឯការធ្វើជាបវរកញ្ញាគឺតាមចិត្តអ្នកម្តាយ ដែលជាអ្នកស្រឡាញ់ភាពស្រស់ស្អាត។
លោកបានឱ្យដឹងទៀតថា ខ្លួនបានចាប់ផ្តើមតែងជាស្រីតាំងពីធ្វើជាប៉ូលិសនៅជាយដែន ដោយកាលនោះមានកម្មវិធីអប់រំដល់ក្មេង ហើយលោកក៏បានតែងជាស្រីដើម្បីបង្កើនបរិយាកាសសប្បាយរីករាយឱ្យក្មេងៗ។ ដល់តែងមានអារម្មណ៍ថាសប្បាយ និង មានក្តីសុខ ទើបចេះតែតែងមករហូតមក។
យ៉ាងណាមិញ លោកបានឱ្យដឹងទៀតថា នៅពេលជាប៉ូលិសក៏បានបំពេញតួនាទីអស់ពីចិត្តដូចជាប៉ូលិសទូទៅ តែបើសិនជាមានកម្មវីធីដែលត្រូវឱ្យតែងស្រី លោកក៏តែងមួយអស់ដៃដែរ។ ដោយឡែក មហាជនពិតជាចូលចិត្ត និង សរសើរទៅលោកណាស់ ព្រោះមើលទៅស្អាត និង សង្ហាបានទាក់ពីរភេទតែម្តង៕