ខឹងសាលាដកទូរស័ព្ទមិនឱ្យលេង លួចដុតអគារសាលា បណ្ដាលឱ្យសិស្ស ១៩ នាក់អស់បុណ្យ
កាលពីរំលងអធ្រាតឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ មានអគ្គិភ័យមួយបានឆាបឆេះឡើងក្នុងអគារស្នាក់នៅរបស់សិស្សសាលាប្រទេស Guyana បណ្ដាលឱ្យសិស្សចំនួន ១៩ នាក់ (ស្រីទាំងអស់) បានបាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតរងរបួស។
សពសិស្សដែលបានស្លាប់ បើតាមការធ្វើកោសល្យវិស័យពីសំណាក់ខាងពេទ្យសាលា បានទម្លាយថា បណ្ដាលមកពីការស្រូបផ្សែង និង ការរលាកភ្លើង។ ក្នុងនោះដែរ ក៏មានសិស្ស ៣០ នាក់ផ្សេងទៀតរងរបួស និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមការបញ្ជាក់របស់ប៉ូលិសបានឱ្យដឹងថា មូលហេតុបណ្ដាលឱ្យឆេះ គឺមកពីសិស្សស្រីម្នាក់ លួចដុត ព្រោះខឹងខាងសាលារឹបអូសទូរស័ព្ទរបស់នាងទុក៕