ការមានផ្ទៃពោះអាចជារឿងមួយគួរឲ្យភ្ញាក់ផ្អើលទាំងម្តាយខ្លួនឯងផ្ទាល់ និង សមាជិកគ្រួសារ ព្រោះពួកគេបានរៀបចំជីវិតថ្មីមួយទៀតសម្រាប់ពិភពលោកដ៏ស្រស់បំព្រង ។ ទោះបីជាយ៉ាងណាក៏ដោយ ការមានផ្ទៃពោះច្រើនតែនាំមកនូវផលវិបាកដែលមិនដឹងខ្លួន ហើយក៏ធ្វើឲ្យមិនមានផាសុកភាពសម្រាប់ម្តាយបន្តិចបន្តួចដែរ ។ បញ្ហាដ៏ធំបំផុតនោះគឺការឈឺខ្នង និង ការរឹងសាច់ដុំ ឬរមួលក្រពើ ប៉ុន្តែយើងនៅតែមានវិធីជាច្រើនដើម្បីលុបបំបាត់បញ្ហានេះបាន ៖ – ហាត់ប្រាណ ៖ វិធីសាស្ត្រដ៏ល្អបំផុតមួយដែលអ្នកអាចបញ្ឈប់ការឈឺខ្នងបាន គឺតាមរយៈការហាត់ប្រាណ ។ ការពង្រឹងសាច់ដុំនៅខ្នង និង ភាពសមសួននៃរាងកាយទូទៅអាចនឹងជួយអ្នកទ្រទ្រង់ទម្ងន់បន្ថែមរបស់ទារកក្នុងផ្ទៃ និង មានផាសុកភាពបាន...
ជាមធ្យមមនុស្សអាចនឹងមានអាការខ្មោចសង្កត់តែមួយ ទៅពីរដង ប៉ុណ្ណោះក្នុងមួយជីវិត ។ ប៉ុន្តែអ្នកខ្លះទំនងជាមានអាការបែបនេះរហូតដល់បីដងក្នុងមួយខែឯណោះ។ បើយើងនិយាយដល់រឿងខ្មោចសង្កត់នេះឲ្យចំ វាមិនមែនជាការនិយាយអំពីជំនឿអរូបិយអ្វីឡើយ តែជាការនិយាយអំពីភាពជាក់ស្តែងមួយក្នុងរាងកាយមនុស្សយើងដែលគេហៅថា Sleep Paralysis ។ ដោយយោងទៅតាមសាកលវិទ្យាល័យ Penn State ដែលសិក្សាទៅលើបញ្ហាខ្មោចសង្កត់នេះបានរកឃើញថា មានប្រជាជនប្រមាណ ៨ ភាគរយដែរ ដែលឧស្សាហ៍មានបញ្ហាគេងខ្មោចសង្កត់នេះ ហើយពួកគេច្រើនតែមានបញ្ហាផ្លូវចិត្តដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍ និង ការគេងបាត់ដង្ហើមជាដើម ។ ទោះបី...
អត្ថប្រយោជន៍ចំពោះសុខភាពនៃផ្លែឈើមួយនេះគឺវាមានរស់ជាតិផ្អែមឆ្ងាញ់ ។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំផ្លែល្ហុងទៀងទាត់អាចកាត់បន្ថយការប្រឈមជំងឺបេះដូង ទឹកនោមផ្អែម និង មហារីក ។ លើសពីនេះទៅទៀត ល្ហុង មានប្រយោជន៍ខ្ពស់ក្នុងការពង្រឹងដល់សុខភាពប្រព័ន្ធរំលាយអាហារ និង គ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាម និង ជំរុញដល់ការជាសះស្បើយរបស់របួស ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ផ្លែល្ហុងមានវីតាមីន C ខ្ពស់ទោះបីជាវាមិនមែនជាផ្លែឈើមានរស់ជាតិជូរក៏ដោយ ។ តាមពិត ផ្លែល្ហុងមានវីតាមីន C រហូតដល់...
មកជួបជាមួយនាង Gerkary Bracho Blequett ដែលមានអាយុ ២០ ឆ្នាំមកពី Ocala នៃរដ្ឋផ្លរីដា ។ នាងទើបតែបានឈានមកដល់ការទស្សនារហូតរាប់លាននៅលើឆាណែល YouTube ។ នៅក្នុងវីដេអូនាងបានបង្ហាញពីជំនាញឆ្នើមរបស់នាងដែលធ្វើសកម្មភាពលៀនអណ្តាតដ៏វែងរបស់នាងតែម្តង ។ អណ្តាតដ៏វែងនេះគ្រប់គ្រាន់ដើម្បីឱ្យនាងលិឍដល់កែងដៃរបស់នាង ។ Gerkary រស់នៅជាមួយឪពុកម្តាយរបស់នាង និង បានចូលរៀនដូចគេឯងដែរ ហើយនាងគឺដូចជាក្មេងរាប់ពាន់នាក់ផ្សេងទៀតនៅក្នុងសង្កាត់របស់នាង ។ នាងមានមិត្តភ័ក្តិច្រើនហើយមិនមានស្លាកស្នាមអ្វីដែលថានាងខុសពីគេទេ ។ ប៉ុន្តែថ្ងៃមួយជីវិតរបស់នាងបានផ្លាស់ប្តូរ...
រឿងគួរពាក់អាវក្នុង ឬមិនគួរពាក់ ត្រូវបានគេនិយាយខ្វែងគំនិតគ្នាជាយូរមកហើយ ខណៈដែលមានស្ត្រីជាច្រើន កំពុងតែចៀសវាងការពាក់អាវទ្រនាប់ពេលចូលគេង ដើម្បីកុំឲ្យមានស្នាមលើខ្លួន និង ខ្លាចកើតជំងឺមហារីកសុដន់ តែយ៉ាងណាក៏មានស្ត្រីជាច្រើនជឿថា ការពាក់អាវក្នុងពេលគេង ជាហេតុផលនាំឲ្យសុដន់ទៅជាយៀរធ្លាក់ទៀតផង។ រូបតំណាង បើយើងនិយាយដល់រចនាសម្ព័ន្ធក្នុងតំបន់សុដន់វិញគឺថា ដុំកូនកណ្តុរក្នុងឃ្លៀកដើរតួនាទីជាអ្នកច្រោះជាតិពុលចេញពីទឹករងៃរបស់សុដន់ ហើយវាក៏ជាភ្នាក់ងារដំបូងសម្រាប់ការពារសុខភាពពីការបង្ករោគ សារធាតុពីខាងក្រៅ និង កោសិកាមហារីកទៀត ។ យោងតាមការសិក្សា គឺមិនបានអះអាងគ្រប់គ្រាន់នៅឡើយទេដែលថា ការពាក់អាវក្នុងនាំឲ្យស្ទះដល់ផ្លូវទឹករងៃ។ ដូច្នេះការភ័យខ្លាចកើតជំងឺមហារីកសុដន់ពេលពាក់អាវក្នុងគេងនេះ វាគ្រាន់តែជារឿងគិតក្នុងចិត្តប៉ុណ្ណោះ ។ សម្រាប់ស្ត្រីមានផ្ទៃពោះ...
ការដែលឲ្យកូនលេងទូរស័ព្ទឆ្លាតវៃមានន័យថា អ្នកកំពុងតែឲ្យពួកគេប្រើប្រាស់នូវកម្មវិធីទំនាក់ទំនងដ៏ខ្លាំងក្លាមួយហើយ ។ ជាមួយនឹងបច្ចេកវិទ្យាកំពុងតែរីកចម្រើនដ៏សាហាវមួយនេះ ទោះបីជាក្មេងអាយុត្រឹមតែ ២ ទៅ ៣ ឆ្នាំ ក៏អាចប្រើទូរស័ព្ទឆ្លាតវៃបាន ហើយដោយសារ តែវាអាចនឹងមានភាពញៀន។ ដូច្នេះក្មេងអាយុត្រឹមតែ ៦ ឆ្នាំ ពិតជាចង់បានទូរស័ព្ទប្រភេទនេះប្រើប្រាស់ផ្តាច់មុខណាស់ ។ ហេតុដូច្នេះហើយវាអាចក្លាយទៅជារឿងមួយបារម្ភច្រើនចំពោះឪពុកម្តាយត្រង់ថា តើពេលវេលាណា ឬកូនអាយុប៉ុន្មានគួរតែអាចប្រើប្រាស់ទូរស័ព្ទប្រភេទនេះ ។ ចំពោះអាយុដែលល្អ និង ត្រឹមត្រូវមួយក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃផ្ទាល់ខ្លួននោះគួរតែអាយុ ១៤ ឆ្នាំ...
មានបុរសម្នាក់កំពុងរស់នៅក្នុងទីក្រុងញូវយ៉កក្នុងផ្ទះល្វែងធម្មតាមួយកន្លែងជាមួយសត្វឆ្មាពីរក្បាលរបស់គាត់រហូតដល់សព្វថ្ងៃនេះ ។ សង្គមអ៊ីនធឺរណេតបានផ្ទុះឡើងដោយសារតែអាថ៌កំបាំងរបស់បុរសម្នាក់នេះដែលលោកមានឈ្មោះថា អាដាម អេលីស (Adam Ellis) ។ អាដាម បានអះអាងថាមានសំឡេងចម្លែកខ្លះដែលគាត់បានឮនៅក្នុងផ្ទះល្វែងរបស់គាត់ ។ មានសំឡេងនៃសំរឹបជើងមួយចំនួននៅក្នុងបន្ទប់ទទេដែលគ្មានមនុស្សនៅ និង មានវត្ថុគួរឱ្យព្រឺក្បាលផ្សេងទៀត ។ ដំបូងគាត់គិតថាអ្នកទាំងនោះជាអ្នកជិតខាង ប៉ុន្តែពួកគេបានរើ ចេញបាត់ទៅហើយ ហើយសំឡេងទាំងនោះនៅតែឮចេញមកក្រៅ ។ អាដាម បានព្យាយាមដើម្បីរក្សាភាពស្ងប់ស្ងាត់ ។ គាត់ឮអ្វីមួយបានធ្លាក់លើកម្រាលឥដ្ឋក្នុងបន្ទប់ផ្សេងទៀតដែលគ្មានអ្វីនៅទីនោះទេ ប៉ុន្តែក្រោយមកឆ្មារបស់គាត់បានចាប់ផ្តើមធ្វើសកម្មភាពចម្លែក ។...
ភ្នំពេញ, ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ ៖ តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការរបស់ខ្លួនចំនួន ២ ម៉ូដែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy...
ភ្នំពេញ, ថ្ងៃទី ១០ ខែមេសា ២០១៩ ៖ ខែចែត្រចូលឆ្នាំតាមចំណាំអាកាសធាតុក្តៅមែនទេ ? បើអាកាសធាតុក្តៅអ៊ីចឹងពិតជាធុញទ្រាន់ក្នុងការចេញទៅក្រៅមែនអត់ ? សូមកុំបារម្ភអី ! ជាមួយនឹងមាស៊ីនត្រជាក់ សាមសុង Wind-FreeTM លោកអ្នកលែងមានអាម្មណ៍ថាក្តៅស្អុះស្អាប់ទៀតហើយ ! លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់ដែលបាញ់ចេញពីរន្ធតូចៗចំនួន 21, 000 ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ មានផាសុកភាព និង គ្មានខ្យល់រំខាន ! ។...
នៅពេលដែលយើងគ្រប់គ្នាទទួលបានសំណួរមួយថា តើនរណាជាសំណព្វចិត្តរបស់អ្នកគ្រប់ពេលវេលានោះ ? ច្បាស់ណាស់ចម្លើយដែលចេញមក គឺសំដៅទៅលើបុគ្គលក្នុងនាមជាមនុស្សដែលយើងស្រលាញ់បំផុត ឬ អាចជាសត្វចិញ្ចឹមដែលយើងគ្រប់គ្នាស្រលាញ់ និង រស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន ។ លោកអ្នកសាកគិតបន្តិចទៅមើល៍ថាអ្វីដែលនៅជាប់ជាមួយយើងរាល់ថ្ងៃគ្រប់ពេល និង គ្រប់ទីកន្លែង ទៅណាក៏យកទៅដែរ សូម្បីតែចូលបន្ទប់ទឹក ក៏មិនអាចបំភ្លេចបាន បើភ្លេចវាដូចបាត់របស់អ្វីម្យ៉ាង ស្ទើរតែសំខាន់ជាងគ្រឿងអលង្ការដែលនៅជាប់នឹងខ្លួនរបស់យើងទៅទៀត ! គិតឃើញឬនៅ ? ។ ខ្ញុំប្រាប់ទៅចុះ វាគឺជាទូរស័ព្ទវៃឆ្លាត (Smart Phone)...