ពួកម៉ាកបង្អាប់ថាគ្មាននរណាស្រឡាញ់ ខឹងចិត្ត ទៅសុំម្ដាយពួកម៉ាករៀបការ ទុកជាការសងសឹកបានសម្រេច
Youtuber ល្បីម្នាក់ឈ្មោះ David Dobrik បានទម្លាយរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់អ្នកគាំទ្ររបស់លោក ។
រឿងហេតុចាប់ផ្ដើមនៅពេលបុរសម្នាក់ឈ្មោះ Jason Nash ដែលត្រូវជាមិត្តភក្ដិជិតស្និទ្ធនឹង David បានធ្វើការនិយាយលេងក្នុងន័យបង្អាប់ថា «នែ David យើងមិនអាចស្រមៃទេថា ថ្ងៃណាមួយឯងនឹងមានប្រពន្ធនោះ ព្រោះយើងជឿថា លើលោកនេះគ្មាននរណាស្រឡាញ់ឯងទេ» ។
ការនិយាយនេះ មិត្តរបស់ David គឺគិតក្នុងន័យលេងសើចតែប៉ុណ្ណោះ ដោយគ្មាននរណារំពឹងទុកថា លោកមិនពេញចិត្តនឹងឃ្លាមួយនោះខ្លាំងឡើយ ។ ដូច្នេះនៅពេលត្រឹម ៣ ម៉ោងក្រោយមក David បានធ្វើការទិញសំបុត្រយន្តហោះ ធ្វើដំណើរឆ្ពោះទៅក្រុង Boston ភ្លាម ដើម្បីធ្វើការសុំម្ដាយរបស់មិត្តខ្លួនរូបនោះរៀបការ ។
លោកយាយដែលជាម្ដាយមិត្ត David ភ្លាមៗមានការស្រឡាំងកាំងជាខ្លាំង ប៉ុន្តែក្រោយស្ដាប់ការរៀបរាប់ដំណើររឿងអន់ចិត្តរបស់ David គាត់ក៏ទន់ចិត្តយល់ព្រម ។
David និងម្ដាយ Jason បានរៀបការភ្លាមៗនៅ Las Vegas ហើយពួកគេក៏បានទៅក្រេបទឹកឃ្មុំយ៉ាងមានក្ដីសុខនៅលើកោះហាវ៉ៃ ។ ចំណងក្នុងនាមជាមិត្តភក្ដិរវាង David និង Jason ត្រូវបានបញ្ចប់ ក្រោយប្ដូរឈ្មោះជាឪពុកចុង ។
ទោះជាយ៉ាងណា ចំណងអាពាហ៍ពិពាហ៍របស់គូស្នេហ៍ខុសវ័យមួយគូនេះ ត្រូវបានបញ្ចប់ ដោយសារពួកគេមិនសប្បាយចិត្តរួមរស់ជាមួយគ្នា ហើយក៏សម្រេចចិត្តលែងលះ ក្រោយរួមរស់នឹងគ្នាបានត្រឹម ១ ខែ ៕
ប្រភព៖ Kenh14