មានទៅអន់អី ! ទូរស័ព្ទ Samsung Galaxy J4+ | J6+ ក៏កំពុងត្រូវប៉ាន់ខ្លាំងណាស់ដែរ (វីដេអូ)
ភ្នំពេញ, នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ ៖ ដូចអ្វីដែលក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស សាមសុង បានធ្វើការប្រកាសក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ជាផ្លូវការកាលពីថ្ងៃទី ២០ ខែកុម្ភៈ កន្លងទៅនេះថាក្រុមហ៊ុន សាមសុង ព្យាយាមធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនទាំងអស់ទទួលបាន និង មានជម្រើសកាន់តែច្រើនជាមួយនឹងបទពិសោធនៃពិភពបច្ចេកវិជ្ជាស្មាតហ្វូនរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ។ ហេតុនេះហើយក្រុមហ៊ុនក៏នៅតែមិនភ្លេចនូវស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនគឺ Samsung Galaxy J4+ និង J6+ ដើម្បីឱ្យអ្នកស្រឡាញ់គាំទ្រផលិតផលរបស់ខ្លួនទាំងអស់អាចប្រើបានផងដែរ ។
ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមានភាពស៊ីវិល័យខ្លាំងផងដែរជាមួយនឹងអេក្រង់ពេញតួដែលស័ក្តិសមសម្រាប់អ្នកដែលមានចំណូលមធ្យម និង អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ។ ពីព្រោះអេក្រង់របស់វាមានមុខងារពិសេសក្នុងការផ្តល់កម្រិតពណ៌ និង រូបភាពបានច្បាស់យ៉ាងល្អឥតខ្ចោះ ។ គួររំឭកផងដែរថាសម្រាប់ម៉ូឌែលទាំង ២ នេះក៏កំពុងទាក់ចិត្ត និង ទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនថ្មីៗរបស់ សាមសុង នាពេលនេះ ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Samsung Galaxy J4+ និង J6+ ៖
* Samsung Galaxy J4+ មានទម្ងន់ស្រាល រាងស្តើង និង បំពាក់នូវអេក្រង់ HD+ ទំហំ 6 អ៊ីង ធំច្បាស់ល្អដែលអាចផ្តល់នូវកម្រិតរូបភាព និង ពណ៌ដូចធម្មជាតិជាពិសេសអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ ។ ក្រៅពីនេះ Galaxy J4+ គឺបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13MP ខណៈដែលកាមេរ៉ាខាងមុខទំហំ 5MP រួមជាមួយមុខងារ Selfie Focus និង LED Flash ផងដែរ ! ជាពិសេស Galaxy J4+ អាចនៅកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃជាមួយនឹងកម្លាំងថ្ម 3300 mAh ។ Galaxy J4+ មានជម្រើស ៣ ពណ៌គឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ និង ពណ៌មាស ជាមួយតម្លៃត្រឹមតែ $149 តែប៉ុណ្ណោះ ។
** Galaxy J6+ មកជាមួយអេក្រង់ទំហំ 6 អ៊ីង បង្ហាញកម្រិតរូបភាព 720 x 1480 pixels ប្រភេទ HD+ និង បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និង មួយគ្រាប់ទៀតទំហំ 5MP f/2.2 សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus, Bokeh Effects និង កម្លាំងថ្មរហូតដល់ 3,300 mAh ផងដែរ ។
ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្កេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួល និង សុវត្តិភាពខ្ពស់ ។ Samsung Galaxy J6+ មានជម្រើស ៣ ពណ៌គឺពណ៌ក្រហម, ពណ៌ខ្មៅ និង ពណ៌ប្រផះ ជាមួយតម្លៃវិញគឺត្រឹមតែ $189 តែប៉ុណ្ណោះ ។
នៅចាំអីទៀត ! សាមសុង ក៏នៅមានប្រូម៉ូសិនពិសេសផងដែរសម្រាប់ Samsung Galaxy J4+ និង J6+ ទាំង ២ ម៉ូឌែលនេះ ! រួសរាន់ឡើង! ចំណាយតិច តែចំណេញឡើងច្រើនតែម្តង ! លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង ក្នុងប្រទេសកម្ពុជាបាន ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕