ហ៊ានខ្លាំងម្លេះ ! ញ៉ែម សុគន្ធ លេងចាប់កាន់ពស់វែកស្រស់ៗអ៊ីចឹងហ្មង (វីដេអូ)
មិនមែនលំៗទេ គ្រប់យ៉ាងនៅក្នុងរឿង «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស គឺត្រូវថតផ្ទាល់ៗ ពិតៗ គ្មានការកាត់ត ឬសម្តែងជំនួសអ្វីឡើយ ។ ជាក់ស្តែងនៅក្នុងភាគមួយនៃរឿង «កូនពស់កេងកង» តម្រូវឲ្យនាយមាណព (ញ៉ែម សុគន្ធ) ចាប់កាន់ពស់វែកស្រស់ៗតែម្តងដែលមើលទៅគួរឲ្យព្រឺរោមមិនធម្មតាទេ ។ លោក ញ៉ែម សុគន្ធ បានបញ្ជាក់ប្រាប់ថា នរណាមិនខ្លាចបើពស់វែកមកបង្ហាញរាងនៅចំពោះមុខយ៉ាងដូច្នេះ តែដើម្បីការសម្តែងឲ្យបានល្អលោកត្រូវតែជំនះរាល់ភាពភ័យខ្លាចទាំងអស់ចោល ។
រឿង «កូនពស់កេងកង» និង ចាក់បញ្ចាំងភាគទី ៣២ ហើយនារាត្រីនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និង ម៉ោង ១២ ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖