ប្លែកទៀតហើយ ! ចាន់ កែវនិមល ចាប់ដៃគូជាមួយ រ៉ាស៊ី ក្នុងកម្មវិធីថ្មីល្បីឈ្មោះមិនធ្លាប់មាននៅកម្ពុជា (វីដេអូ)
ស្ថានីយទូរទស្សន៍ហង្សមាស តែងតែនាំយកមកនូវកម្មវិធីលំដាប់ពិភពលោកជាច្រើនមកផលិតជូនទស្សនិកជនក្នុងប្រទេសកម្ពុជាឲ្យបានទស្សនា ។ សម្រាប់ដើមឆ្នាំ ២០១៩ នេះ កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ហង្សមាស មួយទៀតគឺ Heaven Or Hell Cambodia ដែលមានអ្នកនាង ចាន់ កែវនិមល និង លោក រ៉ាស៊ី ជាពិធីករ ។
Heaven Or Hell Cambodia ជាកម្មវិធីល្បងប្រាជ្ញា ល្បងសមត្ថភាពលំដាប់ពិភពលោក ជាកម្មវិធីកាត់សេចក្តីរកកំពូលមនុស្សដែលនឹងឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ 75,000 $ តើអ្នកហ៊ានប្រើប្រាជ្ញា ភាពក្លាហានរបស់លោកអ្នកដើម្បីធ្វើកិច្ចការទាំងនេះដែរ ឬទេ ? បើលោកអ្នកហ៊ាន លោកអ្នកនឹងទទួលបានឱកាសក្លាយជាបេក្ខជននៅក្នុងកម្មវិធីល្បងសមត្ថភាពដ៏ព្រឺព្រួចមានតែមួយគត់ក្នុងពិភពលោកនេះដោយគ្រាន់តែទូរស័ព្ទមកលេខ 097 495 4942 ឬផ្ញើរវីដេអូខ្លីបរបស់លោកអ្នកមកកាន់ទំព័រហ្វេសបុក ផ្លូវការរបស់ Heaven Or Hell Cambodia ។ កម្មវិធី Heaven Or Hell Cambodia នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕