អេក្រង់កាន់តែធំ សមត្ថភាពកាន់តែខ្ពស់ និង មុខងារកាន់តែឆ្លាតវៃរបស់ Samsung Galaxy Tab A ពិតជាទាក់ទាញអ្នកប្រើប្រាស់ពេញចិត្តស្ដូក !
ភ្នំពេញ ៖ Samsung Galaxy Tab A បង្ហាញវត្តមានជាផ្លូវការហើយ ដោយនាំមកនូវបទពិសោធថ្មី ជាមួយអេក្រង់ធំស្រឡះភ្នែក និង កម្លាំ ងខ្លាំងដើររលូន ផ្ដល់ការកម្សាន្តសម្បូរបែបឥតទើសចិត្ត ។ ឧបករណ៍ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងសម្រាប់ការកម្សាន្តជុំគ្រួសារ និង ផ្ដល់ការអប់រំសម្រាប់កូនៗផង ជាមួយមុខងារ Parent Control ដែលអាចឲ្យឪពុកម្ដាយគ្រប់គ្រង និង កំណត់លើការប្រើប្រាស់របស់កូន ៗ ជាមួយកម្មវធីសម្រាប់កុមារ និង តុកត្តាស្អាតៗប្លែកៗដែលជួយអភិវឌ្ឍដល់ភាពឆ្លាតវៃរបស់កូនៗ តាមកម្រិតអាយុផ្សេងៗគ្នា ។
បន្ថែមលើលក្ខណៈកាន់តែពិសេសជាងមុន Galaxy Tab A មាននាំមកនូវបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយ គឺ Bixby ដែលអាចបកប្រែភ្លាមៗគ្រាន់តែដាក់កាមេរ៉ាលើរូបភាព ស្វែងរកទីតាំងដែលអ្នកបានឃើញ ស្វែងរករបស់ដែលអ្នកចូលចិត្ត និង ចង់ទិញ និង អាចស្គែន QR កូដបានថែមទៀតផង ។ ការកម្សាន្តលើអេក្រង់ដ៏ធំទូលាយនេះ នឹងលែងមានការរំខាន លែងខ្វល់ខ្វាយពីការសាកថ្មញឹកញាប់ ជាមួយថ្មកាន់ តែធំរហូតដល់ 7,300mAh ដែលគ្រប់គ្រាន់សម្រាប់មើលវីដេអូបានរហូតដល់ ១៤ ម៉ោងកន្លះ និង បច្ចកវិទ្យា AFC អាចសាកថ្មបានលឿន ត្រឹម ២១០ នាទី ឬ ៣ ម៉ោងកន្លះ ។
ដៃគូដ៏ឆ្លាតវៃមួយនេះនឹងនាំអ្នកទៅរកពិភពរីករាយដ៏រស់រវើក និង រណ្ដំចិត្តជាមួយ speaker កម្រិត Stereo ៤ គ្រាប់ ហើយកាមេរ៉ាមុខ 5MP និង កាមេរ៉ាក្រោយ 8MP ប្រភេទ AF W/Flash អាចឲ្យអ្នកចាប់យកកម្រងរូបភាពដ៏កម្រនានាខណៈដែលកំពុងកម្សាន្តជុំគ្រួសារដ៏សប្បាយរីករាយ ។ Samsung Galaxy Tab A ដែលទើបបង្ហាញវត្តមានថ្ងៃនេះក្នុងតម្លៃត្រឹម $395 គឺជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ ដែលនាំមកនូវប្រយោជន៍ដល់កូនៗរបស់លោកអ្នក ។ Samsung Galaxy Tab A មានជម្រើស ២ ពណ៌ គឺពណ៌ខ្មៅ និង ពណ៌ប្រផេះ ៕