អបអរសាទរ! គូស្នេហ៍ Bin-Jin ប្រកាសមានទាយាទដំបូងហើយ បន្ទាប់ពីបានរៀបការជាង ៣ ខែ
បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ៣ ខែមក គូស្នេហ៍របស់តារាសម្ដែងក្នុងវិស័យ K-drama ដ៏មានប្រជាប្រិយភាពមួយគូ គឺលោក Hyun Bin និង Son Yejin ប្រកាសថាខ្លួនមានទាយាទដំបូងហើយ។
ក្នុងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាសម្ដែងស្រី Yejin បានបង្ហោះលើគណនី Instagram ថានាងមានផ្ទៃពោះកូនដំបូង ប៉ុន្ដែមិនបានបញ្ជាក់ឡើយថា ជាភេទប្រុស ឬ ស្រី និង មិនបានបញ្ជាក់អំពីរយៈពេលដែលនាងបានពពោះឡើយ។
គួរបញ្ជាក់ដែរថា គូស្នេហ៍របស់តារាសម្ដែងក្នុងវិស័យ K-drama ដ៏មានប្រជាប្រិយភាព លោក Hyun Bin និង នាង Son Yejin បានចាប់ដៃគ្នារៀបការបែបស្ងាប់ស្ងាត់កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ជាមួយការរៀបចំពិធីយ៉ាងប្រណីតផងដែរ៕
(រូបភាពក្នុងគណនី របស់ Yejin)