មិនទាន់ចូលរោងការផង តែ Note Vises ហៅឪពុកម្តាយ Patricia បែបនេះពេញៗមាត់
កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាសម្តែងស្រី Patricia Good ត្រូវបានគូស្នេហ៍ហាយសូរ ដែលមើលចិត្តគ្នាអស់ជាង ៣ ឆ្នាំ លោក Note Vises បំពាក់ចិញ្ចៀនសុំរៀបការហើយ។
ដំណឹងនេះ ហាក់រីកសាយភាយពេញសង្គមសិល្បៈថៃជាខ្លាំង ដោយមានទាំងអ្នកសិល្បៈ និង ប្រិយមិត្តជាច្រើនចូលរួមសម្តែងការអបអរ សូម្បីតែម្តាយ Patricia ក៏បង្ហាញអារម្មណ៍រំភើប ហើយក៏បានចូលរួមជូនពរកូនស្រី និង គូស្នេហ៍ផងដែរ។
ម្តាយ Patricia បានពោលថា ៖ «ម៉ាក់ និង ប៉ា ចូលរួមអបអរ ចំពោះកូនទាំងពីរណាចាស៎! Congratulations on the engagement and welcome to our family (អបអរចំពោះការភ្ជាប់ពាក្យ ហើយសុំស្វាគមន៍មកកាន់គ្រួសារយើង)»។ ក្រោយឃើញពាក្យជូនពរនេះ លោក Note Vises ក៏បានចូលខំមិនតបថា ៖ «អរគុណ ប៉ា ម៉ាក់» វិញផងដែរ។
ឃើញ Note តបបែបនេះ មហាជនបានចាប់ភ្លឹកថា ទោះមិនទាន់ចូលរោងការ តែហាយសូរ Note ហាក់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ Patricia បាត់ទៅហើយ ដោយលោកពោលហៅឪពុកម្តាយ Patricia ថា ម៉ាក់ ប៉ា ពេញៗមាត់៕