អបអរ! មង្គលការកូនប្រុស គង់ សុជាតិ ព្រឹកនេះ ប្រារព្ធឡើងអធិកអធមណាស់
កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ បានដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។
ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង។ នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។
ងាកទៅមើលទិដ្ឋភាពមង្គលការទាំងមូលវិញ ឃើញការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ ចំណែកឯកូនកំលោះកូនក្រមុំក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់៕
រូបភាព៖ Seng Hok Heng