ចង់លាបពណ៌សក់ ប៉ុន្តែខ្លាចខូចសក់មែនទេ? មិនចាំបាច់បារម្ភទៀតទេជាមួយ Dove Intense Repair!
ជួនកាល មិនមែនមិនចង់លេងពណ៌សក់ទេ ប៉ុន្តែគ្រាន់តែឃើញសរសៃសក់ខ្លួនឯងក៏ពិបាកចិត្តស្រាប់ទៅហើយ។ ចុះទម្រាំតែលាបពណ៌ទៀតមិនខូចសក់អស់ហើយ? តាមពិតទៅ ការលាបសក់មិនមែនសុទ្ធតែធ្វើឲ្យខូចសក់នោះទេគ្រាន់តែទាមទារការថែទាំ។ មូលហេតុនោះគឺដោយសារការលាបសក់អាចធ្វើឲ្យសក់បាត់បង់សំណើម ព្រោះតែសរសៃសក់របស់អ្នកបានទទួលឥទ្ធិពលមិនល្អនៃសារធាតុគីមីក្នុងថ្នាំលាប់សក់។
បើសិនសរសៃសក់របស់អ្នកស្ងួតពេក នោះថ្នាំលាបសក់អាចបង្កឲ្យមានភាពខូចខាតដូចជាការបែកចុងជាដើម។ សម្រាប់អ្នកដែលមានសរសៃសក់តូច ឬ ស្ងួត ការលាបសក់អាចធ្វើឲ្យសក់មានសភាពសំពោង ឬ បាត់បង់ភាពភ្លឺរលោង។
ដើម្បីទប់ទល់ជាមួយបញ្ហាទាំងអស់នេះ ការជ្រើសរើសសាប៊ូកក់សក់ដែលផ្តល់សំណើមថែមទាំងការប្រើប្រាស់ក្រែមបន្ទន់សក់ឲ្យបានញឹកញាប់គឺសំខាន់បំផុត ដើម្បីជៀសវាងការខូចសក់នៅពេលដែលអ្នកចង់លេងពណ៌សក់។
ដោយយល់ឃើញពីតម្រូវការនេះ Dove បានប្រើប្រាស់បច្ចេកវិជ្ជា Smart Target Technology™ ដើម្បីផលិតនូវឈុតសាប៊ូកក់សក់ និង ក្រែមបន្ទន់សក់ដែលអាចជួសជុលផ្នែកដែលខូចខាតនៃសរសៃសក់ និង ជួយឲ្យមានភាពទន់រលោងឡើងវិញ។ ដូហ្វ អ៊ីនថែនស៍ រីផែរ៍ (Dove Intense Repair) ត្រូវបានផលិតឡើងជាពិសេសសម្រាប់នារីៗដែលនិយមលាបពណ៌សក់ ឬ ការធ្វើម៉ូដសក់ញឹកញាប់។
ការប្រើប្រាស់សាប៊ូ និង ក្រែមបន្ទន់សក់ ដូហ្វ អ៊ីនថែនស៍ រីផែរ៍ ឲ្យបានទៀងទាត់ មុន និង ក្រោយការលាបសក់អាចជួយបំប៉នសរសៃសក់របស់អ្នកឲ្យមានសុខភាពល្អឡើងវិញ ដើម្បីទប់ទប់ទៅនឹងការខូចខាតផ្សេងៗ។ កុំភ្លេចប្រើប្រាស់ជាឈុតដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុតណា!