ដល់រដូវទៀតហើយ! ផ្កាក្ងោក នៅបាណន់ ខេត្តបាត់ដំបង ចាប់ផ្ដើមរីកស្រស់រហង់តាមដងផ្លូវ គន់មិនចេះជិនឆ្អន់
ផ្កាក្ងោក ឬ ត្រសេក ជាផ្កាខ្មែរមួយប្រភេទ ដែលមានពណ៌ក្រហមឆើតឆាយ រីកជាចង្កោមធំៗ នៅរដូវធ្លាក់ភ្លៀងមកដល់ ពោលគឺអំឡុងខែមេសា ទៅខែឧសភា វាចាប់ផ្ដើមជម្រុះស្លឹកចាស់ចោល និង ដុះពន្លកផ្កាយ៉ាងស្រស់ស្អាត។
ជាក់ស្ដែង ឈានចូលមកដល់រដូវវស្សា នៅក្នុងឆ្នាំនេះ បើយើងក្រឡេកទៅមើលទឹកដីខេត្តបាត់ដំបង គេសង្កេតឃើញផ្កាប្រភេទនេះ ចាប់ផ្ដើមរីកស្រស់រហង់ ដុះជាជួរតាមដងផ្លូវ បង្អួតសម្រស់ ស្រស់ត្រកាល ទាក់ភ្នែកអ្នកធ្វើដំណើរ គួរឱ្យចង់គយគន់មិនចេះជិនណាយ ថ្វីបើផ្កាប្រភេទនេះ មិនមានក្លិនក្រអូបខ្លាំងក៏ដោយ៕
ខាងក្រោមនេះ ជាទិដ្ឋភាពផ្កាក្ងោក ឬ ត្រសេក រីកស្គុសស្គាយ ក្នុងខេត្តបាត់ដំបង ដែលផ្ដិតដោយរដ្ឋបាលខេត្តបាត់ដំបង ៖
ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង