ក្ដៅៗ! អ្នកដំណើរបរទេសមិនទាន់ចាក់វ៉ាក់សាំង ឬមិនពេញលេញ ត្រូវសម្រួលចត្តាឡីស័ក ពី ១៤ ថ្ងៃមកត្រឹម ៧ ថ្ងៃវិញ
ក្រសួងសុខាភិបាល នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬ មិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។
ជាក់ស្ដែង ការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក គឺមានដូចខាងក្រោម៖
១. កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ ថ្ងៃ មកនៅត្រឹមរយៈពេល ៧ ថ្ងៃ។
២. កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖
ក. អ្នកដំណើរមកពីបរទេស ចូលតាមផ្លូវអាកាស ៖ ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី ៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
ខ. អ្នកដំណើរមកពីបរទេសតាមព្រំដែនគោក ៖ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី ១ នៅថ្ងៃទី ១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និង លើកទី ២ នៅថ្ងៃទី ៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី ១ ឬ ដូសទី ២ (ចំពោះអ្នកដែលបានចាក់ដូសទី ១ រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី ២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះ ជូនប្រជាពលរដ្ឋ និង ពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖