បង្ហាញវីដេអូទិដ្ឋភាពក្នុងផ្ទះ Kwan គ្រប់យ៉ាងសុទ្ធតែមានតម្លៃ សូម្បីអំពូលភ្លើងក៏ខ្ទង់ម៉ឺនៗដុល្លារ
Kwan Usamanee តារាស្រីជើងចាស់លំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាត មានទេពកោសល្យ ជាពិសេសមហាជនភាគច្រើនបានដឹងច្បាស់ថា Kwan ជាមនុស្សដែលចូលចិត្តប្រើជីវិតឡូយឆាយ។
ថ្មីៗនេះ Kwan បានបើកឱកាសឱ្យកម្មវិធី One Playground ចូលសម្ភាស និង ថតបង្ហាញពីទិដ្ឋភាពក្នុងផ្ទះដែលមានតម្លៃជាង ៤០ លានបាត។ ដោយក្នុងនោះ Kwan បានទម្លាយត្រួសៗថា ៖ «រស់នៅទីនេះប្រមាណជាង ២ ឆ្នាំ ហើយតម្លៃដើមនៃផ្ទះប្រមាណជាង ៣៥ លានបាត (ប្រមាណជាង ១ លានដុល្លារ) ដោយមិនរាប់បញ្ចូលការតុបតែង និង គ្រឿងឧបករណ៍ផ្សេងៗ»។
តែក៏មានក្រុមការងារលួចខ្សឹបប្រាប់ថា គ្រាន់តែតែងផ្ទះ Kwan ចំណាយអស់ច្រើនជាង ១០ លានបាត (ប្រមាណជាង ២០ ម៉ឺនដុល្លារ) ទៅទៀត។
ដោយការតុបតែងចាប់តាំងពីសួនច្បារកៀនផ្ទះ ដែលត្រូវចំណាយអស់ប្រមាណ ២ លានបាត (ប្រមាណជាង ៥ ម៉ឺន ៩ ពាន់ដុល្លារ) ព្រោះត្រូវរុះរើជាច្រើនដង ហើយរូបក្ងោកដែលដាក់តាំងនៅទីនោះគឺមានតម្លៃមួយ ២០ ម៉ឺនបាត (ប្រមាណ ៦ ពាន់ដុល្លារ)។
ចំណែកឯក្នុងផ្ទះវិញហាក់រឹតតែមានតម្លៃ ដោយបន្ទប់នីមួយចំណាយចូលខ្ទង់លានបាត រួមមានបន្ទប់ធ្វើការ បន្ទប់ហាត់ប្រាណ ចង្ក្រានបាយ និង បន្ទប់ទឹក ជាដើម។
លើសពីនេះទៅទៀត Kwan បានបង្ហើបឱ្យដឹងថា «គ្រាន់តែអំពូលភ្លើងដែលតាំងក្នុងបន្ទប់ធ្វើការរបស់នាងមួយ គឺមានតម្លៃ ១ លាន ២ សែនបាត (ប្រមាណ ៣៥០០០ ដុល្លារ)»៕ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖