សូមថ្វាយព្រះពរ! ព្រះនាងតូច ជេនណា យាងចូល ១០ ព្រះវស្សាថ្ងៃនេះ
ព្រះនាងតូច នរោត្តម ជេនណា បានយាងចូលគម្រប់អាយុ ១០ ព្រះរស្សានៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ។ ក្នុងនោះគេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន បានបង្ហោះសារថ្វាយព្រះពរដល់ព្រះនាងឱ្យមានព្រះជន្មាយុយានយូរ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មនេះ។
ដ្បិតថាព្រះនាងតូច នរោត្តម ជេនណា មានព្រះជន្មនៅក្មេង ប៉ុន្តែកន្លងមក ព្រះនាងបានធ្វើឱ្យប្រជាជន ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនស្រឡាញ់ចូលចិត្ត និង គោរពព្រះនាងជាខ្លាំង ដោយព្រះនាងមានព្រះទ័យរួសរាយរាក់ទាក់ ជាពិសេសព្រះនាងសព្វព្រះទ័យនឹងវិស័យសិល្បៈដោយបានចូលរួមសម្ដែងខ្សែភាពយន្តជាច្រើនរឿង ធ្វើឱ្យមហាជនគាំទ្រជាខ្លាំង។
ភាពសាមញ្ញរបស់ព្រះនាងតូច ជេនណា បូករួមទាំងព្រះទ័យស្រឡាញ់ការងារសង្គម ចូលរួមសកម្មភាពសប្បុរសធម៌របស់ព្រះនាង បានធ្វើឱ្យប្រជារាស្រ្តកាន់តែគោរពស្រឡាញ់ព្រះនាងតូចទ្វេដង៕
រូបភាព៖ FB ព្រះនាង ជេនណា