រំលងអស់ ៥ ថ្ងៃ ពេជ្រ សោភា ទើបទម្លាយរឿងអាក្រក់មួយដែល ឈាន ជាលឿយ បានជួបក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ
មហាជនតាមដានកម្មវិធីប្រកួតចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី ១ បានដឹងហើយថាម្ចាស់ជ័យលាភីលេខ ១ បានរកឃើញហើយកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅគឺបានទៅលើលោក សួ វិចិត្រ ជាបេក្ខជនមកពីខេត្តពោធិ៍សាត់។
ក្រោយពីប្រកាសស្វែងរកឃើញជ័យលាភីកម្មវធី Beat The Best នារដូវកាលដំបូងហើយនោះ ក៏មានមហាជនជាច្រើនមានក្តីរំភើបចិត្ត ក៏ព្រោះបេក្ខភាពក្នុងដួងចិត្តរបស់ពួកគេទទួលបានជោគជ័យ តែក្នុងនោះ ក៏មានមហាជនមួយចំនួនមានការខកចិត្តដែរ ដោយបេក្ខភាពក្នុងដួងចិត្តរបស់គេមិនអាចទទួលបានពានរង្វាន់នោះ។
បើក្រឡេកទៅមើលបេក្ខភាពមួយរូបដែលមិនទទួលបានជ័យលាភី តែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជននោះ គឺលោក ឈាន ជាលឿយ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនមានការសោកស្តាយយ៉ាងខ្លាំងណាស់ដែរ ដោយលោកមិនអាចដណ្តើមយកជ័យលាភី តែយ៉ាងណាលោក ឈាន ជាលឿយ ក៏អាចនឹងក្លាយជាតារាចម្រៀងទទួលបានប្រជាប្រិយភាពនៅថ្ងៃខាងមុខជាក់ជាមិនខាន។
ដោយឡែក បើគិតមកដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ គឺរយៈពេល ៥ ថ្ងៃហើយ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Beat The Best បានបញ្ចប់ ស្រាប់តែអ្នកនាង ពេជ្រ សោភា ដែលជាអ្នកបង្ហាត់បេក្ខជន ឈាន ជាលឿយ បានទម្លាយថា ឈាន ជាលឿយ ខ្ចីខោអាវគេស្លៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រោះរឿងអាក្រក់មួយ។
អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «ស៊ូៗអូន នៅក្មេងចឹងអាចល្បីលឿនទេ! តែសំខាន់ចេះជួយខ្លួនឯង កុំទុកពេលចោលយូពេក កុំស្តាយផ្លូវចាស់។ សំខាន់យប់ថ្ងៃប្រឡង បាត់ខោ រត់ទៅទិញស្ទើរមិនទាន់ ខោអាវខ្ចីគេទាំងអស់»។
គ្រាន់តែដឹងដំណឹងនេះ មហាជនអ្នកគាំទ្រកាន់តែនឹកអាណិត និង សរសើរដល់លោក ឈាន ជាលឿយ យ៉ាងខ្លាំង ហេតុតែស្រឡាញ់វិស័យសិល្បៈ បើទោះជាមានឧបសគ្គយ៉ាងណា តែលោកនៅតែធ្វើបានល្អក្នុងថ្ងៃផ្តាច់ព្រ័ត្រ៕