ខំមកមើលឪពុកកើតកូវីដនៅពេទ្យ មកដល់ទើបដឹងថាឪពុកស្ល-ា.ប់ ត្រូវគេដុតជាងមួយខែហើយ
ថ្មីៗនេះ មានស្រ្តីជាកូនស្រីម្នាក់ស្រឡាំងកាំងមិនតិចទេ ព្រោះខំមើលឪពុកដែលកើតកូវីដដេកពេទ្យ តែមកបែរជាឃើញអ្នកផ្សេងមិនមែនឪពុកខ្លួន សួរនាំពេទ្យចុះឡើងទៅតាមពិតឪពុកខ្លួនបានស្លាប់បាត់ជាមួយខែទៅហើយ។
តាមកូនស្រីរូបនេះ បានឱ្យដឹងថា ឪពុកខ្លួនមានអាយុ ៦៦ ឆ្នាំទៅហើយ គាត់ថែមទាំងជំងឺវង្វេងវង្វាន់ទៀត ក្រោយមកក៏គាត់ក៏កើតជំងឺកូវីដ ហើយនាងក៏បានយកទៅព្យាលបាលនៅមន្ទីរពេទ្យខេត្តប៉ាក់ធុមថានី ដែលមានកន្លែងមើលថែរមនុស្សចាស់ តាំងពីខែមករា ឆ្នាំ ២០២២ កន្លងទៅ ហើយខាងមន្ទីរពេទ្យក៏បានផ្តល់ព័ត៌មានមកនាងជារឿយៗ។
រហូតមកដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ កន្លងនេះ ខាងមន្ទីរពេទ្យក៏បានតេប្រាប់នាងឱ្យមកមើលឪពុកជាលើកចុងក្រោយ ព្រោះអាការកាន់តែធ្ងន់ តែគ្រាន់មកដល់បែរមិនឃើញឪពុកលើគ្រែឡើយ បែរជាឃើញអ្នកផ្សេងទៅវិញ នាងផ្អើលស្រឡាំងកាំងហៅពេទ្យមកសួរនាំ ពេទ្យក៏នៅតែអះអាងថានេះគឺជាឪពុករបស់នាង ព្រោះតែឯកសារផ្ញើមកដូចនេះ ឬក៏អាចដោយសារតែខ្វះជាតិអាហារ ទើបធ្វើឱ្យមុខមាត់ប្រែប្រួលបែបនេះ។
ខាងកូនស្រីក៏នៅតែមិនអស់ចិត្ត ក៏បានទៅពឹងប៉ូលិសឱ្យជួយ ក្រោយមកខាងមន្ទីរក៏បានឱ្យដឹងថា ក្នុងនោះមានការផ្លាស់ប្តូរច្រឡំអ្នកជំងឺ ហើយមើលឯកសារចុះឡើងៗទៅ ក៏បានប្រាប់ថាតាមពិតឪពុករបស់បានបាត់បង់ជីវិតទៅហើយតាំងពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅម្ល៉េះ ហើយក៏ត្រូវបានគេយកទៅបូជារួចរាល់ហើយ ប៉ុន្តែខាងកូនស្រីក៏ហាក់មិនអស់ចិត្តឡើយ នាងនៅតែដើររកឪពុក ព្រមទាំងនឹងយកធាតុទៅពិនិត្យឱ្យបានច្បាស់ផងដែរ៕