ស៊ូអៀវប្រពន្ធពិការឡើងកំពូលភ្នំមើលថ្ងៃរះរាល់ឆ្នាំ តែបែរអកុសលជួបរឿងមិននឹកស្មានមួយ
បុរសជនជាតិចិនម្នាក់ឈ្មោះ Zhang បានធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង និង ជឿជាក់ថាស្នេហ៍ពិតពិតជាមាន នៅពេលឃើញទង្វើរបស់លោកធ្វើដាក់ប្រពន្ធច្រើនឆ្នាំមកនេះ។
លោក Zhang បានសន្យានឹងប្រពន្ធសម្លាញ់របស់លោកថា នឹងនាំនាងទៅកន្លែងណាដែលនាងចង់ទៅ ហើយលោកក៏រក្សាពាក្យសន្យានេះមែន ដោយបានលើកអៀវប្រពន្ធពិការលើខ្នង ដើរឡើងទៅលើភ្នំ Tai ដើម្បីមើលថ្ងៃរះ មកជាច្រើនឆ្នាំ។
ទោះជាយ៉ាងណា មកដល់ឆ្នាំ ២០២១ កន្លងទៅ លោក Zhang បានជួបឧប្បត្តិហេតុរអិល និង ដួល ខណៈអៀវប្រពន្ធឡើងលើភ្នំដូចរាល់ដង ដែលជាហេតុធ្វើលោកមានបញ្ហាឆ្អឹងខ្នងធ្ងន់ធ្ងរ រហូតធ្វើឱ្យលោកមិនអាចបន្តពាក្យសន្យានាំប្រពន្ធឡើងមើលថ្ងៃរះលើកំពូលភ្នំទៀតនោះឡើយ។
គួរឱ្យដឹងថា សម្រាប់លោក Zhang និង ភរិយា ការឡើងភ្នំមើលថ្ងៃរះនេះ គឺជាសញ្ញាបញ្ជាក់ក្ដីស្រឡាញ់របស់ពួកគេថា អាចជម្នះនៅអ្វីៗគ្រប់បែបយ៉ាង រាប់គិតចាប់ពីការចាប់ដៃគ្នារៀបការទាំងក្រុមគ្រួសារមិនព្រម រហូតដល់ពេលជួបឧប្បត្តិហេតុបណ្ដាលឱ្យប្រពន្ធលោកត្រូវក្លាយជាមនុស្សរុក្ខជាតិកាលពី ១៣ ឆ្នាំមុន៕