ម៉ូតូ Royal Enfield Classic 350cc ទទួលបានទិន្នន័យលក់យ៉ាងសម្បើមពីអតិថិជន បន្ទាប់ពីការសម្ភោធ និង បើកបង្ហាញជាផ្លូវការក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Royal Enfield Cambodia ថ្មីៗនេះបានបើកបង្ហាញក៏ដូចជាសម្ភោធជាផ្លូវការនូវម៉ូឌែលថ្មីសន្លាង 350cc របស់ខ្លួនដែលធ្វើឱ្យមានការភ្ងាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការបញ្ចេញម៉ូតូនេះបាន ៤ គ្រឿងរួចមក ហើយថែមទាំងការកក់ជាបន្តបន្ទាប់ចំនួន 30% នៃស្តុកបន្ទាប់។ នេះជាសញ្ញាដែលបង្ហាញឱ្យឃើញពីភាពវិជ្ជមានពិតៗក្នុងការមកដល់នៃម៉ូឌែល Royal Enfield Classic 350cc ក្នុងទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថាក្រៅពីកំពូលម៉ូឌែល Meteor 350cc ហើយ, ម៉ូឌែល Classic 350cc នេះនឹងនាំនៅទស្សនីយភាពប្លែកចិត្ត និង រសជាតិថ្មីនៃអ្នកគាំទ្ររបស់ម៉ូតូ Royal Enfield ផងដែរ។
Royal Enfield Classic 350cc ត្រូវបានរចនាឡើងយ៉ាងស្រស់ឆើតឆាយជាមួយនឹងពណ៌ជាច្រើនដែលធ្វើឱ្យមានការជោគជ័យយ៉ាងខ្លាំងជាមួយនឹងអតិថជនក្នុងស្រុក។ ម៉ូតូមួយនេះមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវប្រុសស្រី ព្រោះតែវាផ្តល់នូវបទពិសោធ ក៏ដូចជាការងាយស្រួលជិះពិតៗដែលផ្ទុយស្រឡះពីម៉ូតូជប៉ុនផ្សេងទៀត។ នៅពេលអ្នកបានបើក និង អង្គុយនៅលើម៉ូតូ Classic 350cc វានឹងធ្វើឱ្យដងខ្លួនរបស់អ្នកស្របស្មើទៅនឹងកម្ពស់សមល្មមរបស់ម៉ូតូ, អារម្មណ៍ត្រជាក់ស្រស់ថ្លាជាមួយនឹង seat height 805mm និង ground clearance 170mm។
គុណសម្បត្តិទាំងអស់នេះនឹងធ្វើឱ្យប្រជាជនអាស៊ានសម្របខ្លួនបានយ៉ាងល្អក្នុងការបើកបរជាមួយនឹងកម្ពស់របស់ម៉ូតូ ដោយមិនចាំបាច់មានអារម្មណ៍ថាវាខ្ពស់ពេក ឬ ពិបាកក្នុងការគ្រប់គ្រងនោះទេ។ ត្រូវបានបំពាក់ដោយស៊ីឡាំងមួយនិង 4 stroke រួមជាមួយនឹង air-oil cooled ពិតជាអនុញ្ញតឱ្យអ្នកជាម្ចាស់ និង អ្នកបើកបរថ្មីៗទាំងអស់គ្នាទទួលបានភាពសប្បាយរីករាយក្រៃលែង។ បន្ថែមពីនេះទៀតម៉ូតូមួយនេះនឹងបំពេញបំនងចំពោះការបើកបររបស់អ្នកជាមួយនឹងចំនុះធុងសាំង ១៣ លីត្រ មិនថាអ្នកធ្វើដំណើរយូរប៉ុនណានោះទេ ក៏មិនមានភាពរអាក់រអួលដែរ ហើយកាន់តែមានទំនុកចិត្តនឹងប្រព័ន្ធ FI, Fuel Injected ដែលជួយសន្សំសំចៃសាំង និង ពេលវេលារបស់អ្នកផងដែរ។ ជាមួយនឹងសុវត្ថិភាពមួយទៀតដែលអ្នកមិនគួរមើលរំលងនោះគឺប្រព័ន្ធហ្រ្វាំង ABS ដែលតែងតែមកជាមួយនឹងម៉ូតូ Royal Enfield ជានិច្ច។ ក្រៅពីរូបរាងដ៏ប្រណិតឥតខ្ចោះហើយ ម៉ូតូមួយនេះក៏បានបំពាក់មកនូវការរចនាយ៉ាងយកចិត្តទុកដាក់អមនឹងបច្ចេកវិទ្យាខ្ពស់។
មានម៉ូតូ Classic មួយនឹងធ្វើឱ្យអ្នកមានមោទនភាពចំពោះខ្លួនឯងដោយសារតែអ្នកទិញម៉ូតូជាមួយនឹងដំនើររឿងច្បាស់លាស់ ការផលិតត្រឹមត្រូវ ជាពិសេសគឺគុណតំលៃពិតៗ។ ទាំងអស់នេះនឹងធ្វើឱ្យអ្នកជាម្ចាស់មានអារម្មណ៍ថាបានកើតជាថ្មីម្តងទៀតផងដែរ។ ម៉ូតូ Royal Enfield Classic មាន ៤ ជម្រើស និង ៧ ពណ៌ដូជជា ៖ Halcyon black, green & grey ពណ៌ដែលធម្មតា ប៉ុន្តែស៊ីវិល័យថ្លៃថ្នូរជាមួយនឹងការរចនារំលេចនូវពណ៍នៃតួរធុងសាំង។
បន្ថែមមកជាមួយនឹងស្ទីលបែបទាហានស៊ីវិលពណ៌ Signals mask grey & desert sand ស័ក្តិសមឥតខ្ចោះ។ ចំពោះពណ៌ដែលកំពុងផ្ទុះខ្លាំងហើយទទួលបានការបញ្ជារកក់ជាច្រើននោះគឺប្រភេទ Dark Gunmetal Grey & stealth black ហើយចុងក្រោយពណ៌ដែលអ្នកមិនគួរខកខានទាល់តែសោះនោះ គឺប្រភេទ Chrome Red & Chrom Bronze។ លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមជាមួយនឹងតម្លៃ និង ប្រមូលសិនពីក្រុមការងាររបស់ Royal Enfield Cambodia បានតាមរយៈលេខទូរសព្ទ៖ 096 555 6991/ 095 666 372/ 089 256 669/ 077 666 392 ឬ តាមដាននូវព័ត៌មានថ្មី Telegram Channel: https://t.me/royalenfieldcambodia