បើកបង្ហាញវីឡាថ្មីរបស់គូស្នេហ៍ BinJin ទិញទុករៀបការហើយ រីឯតម្លៃវិញថ្លៃកប់ពពក
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ ពិតជាផ្ទុះកក្រើកយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូង ជាមួយនឹងព័ត៌មានដែលថាគូស្នេហ៍តារាសម្ដែងល្បី Hyun Bin និង Son Ye Jin បានប្រកាសរៀបការនឹងគ្នាជាផ្លូវការ។
ទីបំផុត ក្រោយការទន្ទឹងរង់ចាំពីអ្នកគាំទ្រជាច្រើន រហូតមកដល់ពេលនេះបានសម្រេចដូចបំណងហើយ ខណៈដែលអ្នកនិយមលេងក្នុងបណ្ដាញសង្គមកំពុងក្តៅខ្លួនអន្ទះសា ក្រោយពេលបានឃើញរូបថតច្រើនសន្លឹកនៃផ្ទះវីឡាថ្មីដ៏ប្រណីតរបស់គូស្នេហ៍មានឥទ្ធិពលក្នុងវិស័យភាពយន្ត K-drama មួយគូនេះ ដោយថែមទាំងបាននិយាយថា វីឡាទើបនឹងទិញនេះ គឺ Hyun Bin ទិញត្រៀមក្នុងថ្ងៃចូលរោងការ។
យ៉ាងណាមិញ ផ្ទះវីឡាថ្មីដ៏ប្រណីតនេះ ត្រូវបានគេដឹងថាមានតម្លៃជាង ៤ លានដុល្លារអាមេរិក ដែលសាងសង់នៅឯខេត្ត Gyeonggi។ គួរបញ្ជាក់ដែរថា រូបភាព និង ព័ត៌មានលម្អិតអំពីវីឡានេះ បានបែកធ្លាយចេញនៅលើបណ្តាញសង្គម តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មកម្ល៉េះ។
កាលនោះ តារាសម្ដែងប្រុសរូបនេះ បានបដិសេធដោយចេតនាថាមិនមែនទិញផ្ទះឱ្យអនាគតភរិយារបស់លោកនោះទេ។ ស្រាប់តែអ្នកណាទៅអាចស្មានដល់ ១ ឆ្នាំក្រោយមក វីឡាមួយនេះបានប្រែក្លាយជាផ្ទះដែលបានរៀបចំទុករួចជាស្រេច ស្របតាមបំណងរបស់គូអនាគតលោកចង់បាន៕