ខំបរិច្ចាគក្រលៀនជួយសង្គ្រោះសង្សារ ចុងបញ្ចប់គេបែរជាក្បត់ចិត្ត ទាត់ចោលគ្មានស្តាយ
ស្ត្រីម្នាក់ឈ្មោះ Colleen Le អាយុ ៣០ ឆ្នាំ បានរៀបរាប់ថា នាងបានធ្វើការបរិច្ចាគក្រលៀនមួយចំហៀងទៅឱ្យមិត្តប្រុសរបស់នាង ដោយសារតែរូបគេពិបាកក្នុងការរស់នៅជាមួយជំងឺក្រលៀនរ៉ាំរ៉ៃតាំងពីក្មេង។
នៅវ័យត្រឹម ១៧ ឆ្នាំ បុរសមិនបានបញ្ចេញឈ្មោះម្នាក់ តែងតែទទួលការព្យាបាលជាប្រចាំ ហើយសារតែរូបគេមានបញ្ហាក្រលៀនរ៉ាំរ៉ៃ។ Colleen ដែលមកពីសហរដ្ឋអាមេរិក បាននិយាយថា នាងក៏បានសម្រេចបរិច្ចាគក្រលៀន ក្រោយការធ្វើតេស្តបង្ហាញថា ក្រលៀននាង និង គូស្នេហ៍ គឺត្រូវគ្នា ហើយពួកគេក៏ធ្វើការវះកាត់ទទួលបានជោគជ័យផងដែរ។
ទោះជាយ៉ាងណា ត្រឹមរយៈពេល ១០ ខែក្រោយមក នាងក៏អះអាងថា បុរសជាមិត្តប្រុសនោះ បានលួចក្បត់ និង ទាត់នាងចោល រួមទាំងចោទប្រកាន់នាងទៀតថា នាងស្ម័គ្រចិត្តបរិច្ចាគក្រលៀននោះ គឺដើម្បីតែឱ្យខ្លួនឯងប្រែជាស្អាតប៉ុណ្ណោះ៕
ប្រភព៖ The Mirror