ហេង វិសាល លាន់មាត់បែបនេះ ក្រោយឃើញអ្នកឧកញ៉ា គិត ម៉េង ប្រើពាក្យស្វីតខ្លាំងលើឧត្តមភរិយា
ជារឿយៗ គេតែងសង្កេតឃើញអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបថតជាមួយលោកជំទាវ ម៉ៅ ចំណាន ដែលជាឧត្តមភរិយាជាទីស្រឡាញ់នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ ដោយបានសរសេររៀបរាប់នូវពាក្យសម្ដីផ្អែមល្ហែមខ្លាំងស្ដែងពីសុភមង្គលយ៉ាងពេញទំហឹងក្នុងរង្វង់គ្រួសារ ធ្វើឱ្យមហាជនជាច្រើនឃើញហើយ នាំគ្នាបញ្ចេញយោបល់ក្នុងន័យលើកសរសើរពីសេចក្ដីសុខក្នុងគ្រួសារអ្នកឧកញ៉ាជាខ្លាំង។
ក្នុងនោះគេឃើញ Youtuber ដ៏មានប្រជាប្រិយភាព ហេង វិសាល ក៏បានស៊ែរការផុសរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានបង្ហោះជាមួយលោកជំទាវ ម៉ៅ ចំណាន ថា ៖ «អូនអាចធ្វើដំណើរដោយឥតគិតថ្លៃចូលក្នុងបេះដូងរបស់បងពេលណាក៏បាន ដោយមិនចាំបាច់មានទិដ្ឋាការ (វិសារ) នោះទេ»។ ពាក្យពេចន៍ផ្អែមល្ហែមថ្លែងប្រាប់ទៅកាន់ឧត្តមភរិយាជាទីស្រឡាញ់របស់អ្នកឧកញ៉ាខាងលើ បានធ្វើឱ្យមនុស្សម្នាជាច្រើនរំភើប ដោយឡែកសម្រាប់ ហេង វិសាល បែរជាលាន់មាត់បែបផ្សេងទៅវិញ។
ជាការពិត ហេង វិសាល កំលោះសង្ហាស្ថិតក្នុងបេះដូងយុវវ័យ បានស៊ែរការផុសរបស់អ្នកឧកញ៉ា គិត ម៉េង ហើយដាក់ Caption ថា ៖ «ពាក្យនេះចេញពីមាត់លោកពូ គិត ម៉េង និយាយពីថា sweet ណាស់ បើសាកខ្ញុំជាអ្នកនិយាយវិញ ច្បាស់ណាស់ថាមិនបាច់មើល comment ទេ»។ ហេតុតែ ហេង វិសាល លើកឡើងបែបនេះ ព្រោះកន្លងមកមានមិត្តយុវវ័យអ្នកគាំទ្រលោកជាច្រើនបានដាក់ងារលោកជា «ព្រាននារី» ដោយសារតែពាក្យសម្ដីផ្អែមៗរបស់លោកពោរពេញដោយមន្តស្នេហ៍ឆក់បានបេះដូងស្រីៗមិនតិចទេ៕