ទឹកដោះគោម្សៅ Physiolac 4 ជួយជំរុញប្រព័ន្ធការពាររាងកាយកូនឱ្យរឹងមាំ
ម៉ាក់ប៉ាគ្រប់រូបពិតណាស់ចង់ឲ្យកូនមានសុខភាពមាំមួនចាកឆ្ងាយពីជំងឺផ្សេងៗ និង ដើម្បីឲ្យកូនមិនងាយឈឺ ប៉ាម៉ាក់ត្រូវគិតគួរដល់ការពង្រឹងប្រព័ន្ធការពាររាងកាយកូនតាំងពីទើបកើតមក។
ដើម្បីជួយឲ្យកូនមានប្រព័ន្ធការពាររាងកាយមាំមួនតាំងពីទើបកើត ម៉ាក់ៗត្រូវបំបៅដោះកូនឲ្យបានយ៉ាងហោចណាស់ ៦ ខែ និង បន្តយកចិត្តទុកដាក់លើរបបអាហារកូន រក្សាអនាម័យ ចាក់វ៉ាក់សាំងតាមគោលការណ៍ក្រសួង និង ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ផងដែរ។ ក្រៅពីនេះ ម៉ាក់ៗដែលសម្រេចចិត្តផ្ដាច់ដោះកូន និង ងាកមកឲ្យបៅទឹកដោះគោម្សៅវិញ ក៏ត្រូវចេះជ្រើសរើសទឹកដោះគោម្សៅណាដែលមានសារធាតុផ្សំល្អៗជួយឲ្យដល់ប្រព័ន្ធការពាររាងកាយកូនដូចគ្នា។
ទឹកដោះគោម្សៅ Physiolac 4 ជាជម្រើសដ៏ត្រឹមត្រូវមួយរបស់ម៉ាក់ៗដែលចង់ឲ្យកូនបៅទឹកដោះគោម្សៅ ព្រោះថាមានផ្ទុកសារធាតុសំខាន់ៗជួយដល់ប្រព័ន្ធរំលាយអាហារ វីតាមីន និង រ៉ែ ដែលសុទ្ធតែជួយដល់ប្រព័ន្ធភាពស៊ាំ។
ក្នុងទឹកដោះគោម្សៅ Physiolac 4 សម្បូរជាតិសរសៃ Prebiotics ជួយជំរុញការលូតលាស់បាក់តេរីល្អក្នុងពោះវៀន។ ពោះវៀនមានសុខភាពល្អ អាចស្រូបយកសារធាតុចិញ្ចឹម កាល់ស្យូម និង អាស៊ីដ palmitic បានគ្រប់គ្រាន់ជួយឲ្យប្រព័ន្ធការពាររាងកាយល្អប្រសើរ និង មិនសូវមានជំងឺផ្សេងៗ។
ជាតិសរសៃ FOS និង GOS ក្នុងទឹកដោះគោម្សៅ Physiolac 4 មិនត្រឹមមានប្រយោជន៍ដល់បាក់តេរីល្អក្នុងពោះវៀនជួយពង្រឹងប្រព័ន្ធភាពស៊ាំនោះទេ តែថែមទាំងអាចជួយកាត់បន្ថយហានិភ័យកូនមានបញ្ហាអាលែកហ្ស៊ីផងដែរ។
ក្រៅពីជាតិសរសៃចាំបាច់សម្រាប់ជួយដល់សុខភាពពោះវៀន និង ប្រព័ន្ធភាពស៊ាំ ទឹកដោះគោម្សៅ Physiolac 4 ក៏មានសារធាតុចិញ្ចឹមចាំបាច់មួយចំនួនទៀតដូច ប្រូតេអ៊ីនជួយដល់សាច់ដុំរបស់កូន កាបូអ៊ីដ្រាតជួយបង្កើនថាមពល និង ខ្លាញ់លីពីតជួយដល់ការលូតលាស់ខួរក្បាល។ ចំណែកជាតិសរសៃ ជួយដល់ពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំ ចំណែករ៉ែ និង វីតាមីន ជំនួយដល់ការចងចាំ និង ពង្រឹងប្រព័ន្ធភាពស៊ាំដែរ។
គួរបញ្ជាក់ថា ទឹកដោះគោម្សៅ Physiolac 4 ផលិតឡើងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់ពិភពលោកដោយរួមបញ្ចូលវត្ថុធាតុដើមល្អៗជាច្រើនពីប្រទេសបារាំង។
ម៉ាក់ៗចង់ឲ្យកូនមានប្រព័ន្ធការពាររាងកាយរឹងមាំ មិនងាយឈឺច្រើន អាចរកទិញទឹកដោះគោម្សៅ Physiolac 4 ឲ្យកូនបៅបាននៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើប នានាទូទាំងប្រទេសកម្ពុជា៕