Royal Enfield កំពុងធ្វើឱ្យឧស្សាហកម្មម៉ូតូកាន់តែមានភាពរស់រវើក ដោយការទាក់ទាញសុភាពបុរសឱ្យមកងាកមើលបរិបទម៉ូតូថ្មីៗ
Royal Enfield គឺជាម៉ាកម៉ូតូដែលពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ ម៉ូតូមួយនេះទាក់ទាញអ្នកទិញជាច្រើនសម្រាប់ហេតុផលផ្សេងៗដូចជាមរតក កេរដំណែល មោទកភាព ក្នុងភាពជាម្ចាស់ តម្លៃសមរម្យ និង ភាពងាយស្រួលនៃការជួសជុល ជាពិសេសរូបរាងសមរម្យ និង ជម្រើសសម្រាប់សុភាពបុរសវៃឆ្លាត។ ផ្ទុយទៅនឹងម៉ាកយីហោផ្សេងទៀតដូចជា Ducati, Kawasaki ឬ KTM ដែលរចនាម៉ូដបែបស្ព័រជាចម្បងភាគច្រើនគឺបរាជ័យក្នុងការបំពេញតម្រូវការបុរសវ័យកណ្តាល! អ្វីដែលនឹងពិសេសនោះគឺ Royal Enfield មិនត្រឹមតែទាក់ទាញយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញសុភាពបុរសវ័យកណ្តាលបែប business man រឺយើងហៅបានម្យ៉ាងទៀតថា matured man។
Royal Enfield គឺជាម៉ាកម៉ូតូរបស់ចក្រភពអង់គ្លេស បេតិកភណ្ឌដែលមានឈ្មោះជាច្រើនទសវត្សមកហើយ ហើយមានខ្លឹមសារពិតៗនៃឧស្សាហកម្មកង់របស់ចក្រភពអង់គ្លេស។ វាមានភាពល្បីល្បាញសម្រាប់ភាពទាក់ទាញបែប classic របស់ពួកគេ និង ជាហេតុផលដែលពួកគេមានប្រជាប្រិយភាពទូទាំងពិភពលោក។ ចំណុចមួយទៀតដែលត្រូវនិយាយនោះ គឺថាការដែលអ្នកជាម្ចាស់ម៉ូតូ Royal Enfield វានឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍បែបមោទកភាពមួយផ្សេងទៀត។ Royal Enfield ផ្តល់នូវម៉ាកយីហោបែបភាពខ្លាំង និង ការទាក់ទាញមិនចេះជិនណាយ។ ម៉ាកនេះបានបង្កើតឡើងដោយមានកំលាំងជំរុញចិត្តពីគ្រាប់កាំភ្លើងរបស់អ្នកប្រយុទ្ធហើយក្លាយជាការចងចាំមួយរបស់ម៉ូតូ Royal Enfield មកដល់សព្វថ្ងៃ។ វាមិនដូចម៉ាកម៉ូតូដទៃទៀតក្នុងប្រទេសកម្ពុជានោះទេប្រសិនបើអ្នកព្យាយាមកត់សម្គាល់វា។ នៅពេលអ្នកជិះ Royal Enfield មនុស្សនឹងកត់សម្គាល់អ្នកភ្លាមៗដោយសាររូបរាងអំណោយផងក៏ដូចជាបរិបទដែលបង្ហាញពីថាមពល និង ភាពចាស់ទុំរបស់អ្នកប្រើប្រាស់ម៉ូតូ។
Royal Enfield បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសេវាកម្មល្អ បណ្តាញ ស្ថាប័នត្រឹមត្រូវ ដូចជាការជិះកម្សាន្តផ្សេងៗដែលតែងតែបង្កើត និង ផ្តល់បទពិសោធរួមសម្រាប់អ្នកប្រើប្រាស់។ វាមិនត្រឹមតែនិយាយអំពីការធ្វើឱ្យម៉ូតូដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែលើសពីផលិតផលទៀតផង – របៀបដែលអ្នកគ្រប់គ្នាអាចបង្កើតវប្បធម៌សម្រាប់ការជិះកង់កម្សាន្តជាច្រើនជាមួយក្រុមអ្នកជិះម៉ូតូម៉ាកយីហ៊ោដូចគ្នា។ ប្រសិនបើអ្នកក្រឡេកមើលឱ្យដិតដល់ ម៉ាកណាមួយក៏អាចបង្កើតយុទ្ធនាការផ្សាយពាណិជ្ជកម្មបាន ម៉ាកយីហោភាគច្រើនធ្វើទីផ្សារក្នុងបរិមាណសមហេតុផល ប៉ុន្តែមានម៉ាកយីហោតិចតួចណាស់ដែលអាចបង្កើតវប្បធម៌មួយដែលគេហៅថាវប្បធម៌នៃការជិះ The culture of riding as One Family. Royal Enfield គឺជាម៉ាកយីហោបែបនេះ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានបង្កើតការជិះជាច្រើនជាមួយនឹងអតិថិជនរបស់ពួកគេ ដូចជាជិះពេលព្រឹក ជិះពេលយប់ និង ឆាប់ៗនេះគឺការជិះបែសប្បុរសធម៌៕