(វីដេអូ) កូនប្រុសអាយុ ២ ឆ្នាំ អ្នកម៉ាក់ហាយសូរ សិទ្ធី នីកា សន្យាធ្វើរឿងទាំងនេះមិនឱ្យកូនស្គាល់ពាក្យឯកោ
ភ្លេចៗត្រចៀកកូនប្រុសជាទីស្រឡាញ់របស់តារាសម្ដែង សិទ្ធី នីកា មានអាយុ ២ ឆ្នាំហើយ ដោយនៅក្នុងថ្ងៃខួបកំណើតកូនប្រុសនេះ អ្នកម៉ាក់ដ៏ស៊ីវិល័យខាងលើ បានបង្ហោះវីដេអូអនុស្សាវរីយ៍ចាប់តាំងពីវិនាទីដំបូងដែលកូនប្រុសប្រសូត្រឃើញពិភពលោក រហូតដល់រូបគេធំធាត់ឡើងមានអាយុ ២ ឆ្នាំ។
លើសពីនេះ តារាសម្ដែង សិទ្ធី នីកា ក៏បានទម្លាយអារម្មណ៍រំភើបខ្លាំងដែលបានក្លាយជាម្ដាយរបស់គេ ស្គាល់ពីក្ដីស្រឡាញ់ និង កាតព្វកិច្ចក្នុងនាមជាម្ដាយចាប់តាំងពីកូននៅក្នុងពោះមកម្ល៉េះ។
សិទ្ធី នីកា ថែមទាំងបានសន្យាចំពោះកូនប្រុសទៀតថា ៖ «រីករាយថ្ងៃកំណើតគម្រប់ខួប 2 ឆ្នាំណាកូនសម្លាញ់ម៉ាក់ អរគុណកូនដែលបានចូលមកក្នុងជីវិតម៉ាក់ ធ្វើឱ្យម៉ាក់ស្គាល់ពីទំហំនៃសេចក្ដីស្រឡាញ់កាន់តែច្បាស់ ស្គាល់ពីកាតព្វកិច្ចជាម្តាយ តាំងពីថ្ងៃដែលមានវត្តមានកូននៅក្នុងពោះរហូតមកដល់ពេលនេះគឺម៉ាក់នៅតែមានអារម្មណ៍រំភើប រំភើបដែលបាននៅក្បែរកូន ស្គាល់ពីសេចក្តីសុខកាន់តែច្បាស់ ម៉ាក់សន្យាថានឹងធ្វើជាម្តាយ ជាបង ជាប្អូន ជាមិត្ត បំពេញគ្រប់បែបយ៉ាងមិនឱ្យកូនស្គាល់ពាក្យថាឯកោ ហើយសន្យាថានឹងផ្តល់ពេលវេលាឱ្យកូនច្រើនជាងអ្វីៗទាំងអស់ សេចក្ដីសុខនឹងស្នោមញញឹមរបស់កូនគឺជា សេចក្តីសុខរបស់ប៉ា និងម៉ាក់ ពាក្យជូនពរគឺម៉ាក់តែងតែបុណ្យផ្សងជូនកូនគ្រប់ពេល ម៉ាក់ និង ប៉ា ស្រឡាញ់កូនលើសពីអ្វីៗទាំងអស់ Happy birthday my baby Enzo»៕