ថ្ងៃនេះ កម្ពុជា រកឃើញមានអ្នកឆ្លងកូវីដត្រឹម ១៧៤ នាក់ និងព្យាបាលជាសះស្បើយ ៥៣៥នាក់
នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧៤ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ២១ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២៤ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៥៣៥ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៣,០៥៧ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១០៣,៩១៨ នាក់
– អ្នកស្លាប់មានចំនួនសរុប ២,៣៦០នាក់។
គួរបញ្ជាក់ដែលថា ទ្ធផលនេះគឺគិតតែចំនួនអ្នកឆ្លងថ្មីដែលបានពិនិត្យសំណាកដោយម៉ាស៊ីន CPR តែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖