តោះ! មកដឹងពីអាថ៌កំបាំងតួឯកក្នុងរឿង «ផ្កាថ្ម» ទាំងអស់គ្នាបន្តិចមើល (វីដេអូ)
កាលពីយប់មិញនេះនៅ Hang Meas Palace ឯផ្សារទំនើប AEON 2 មានការផ្សាយផ្ទាល់លើ Facebook ពីរឿងភាគខ្មែរ «ផ្កាថ្ម» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលនេះជាសប្តាហ៍ទី ២ ហើយ ដោយសប្តាហ៍នេះបានចូលរួមពីតួឯកទាំងពីរតែម្តងនៅក្នុងរឿង «ផ្កាថ្ម» នេះ ។
ក្រៅពីការជជែកយ៉ាងក្បោះក្បាយនៅក្នុងរឿងភាគខ្មែរមួយនេះហើយ កញ្ញា មាន សូនីតា បានប្រាប់អាថ៌កំបាំងមួយថាកញ្ញាពិតជាមានភាពរីករាយសប្បាយចិត្តដែលបានដើរជាតួឯកលើកដំបូងសម្រាប់រឿងភាគរបស់ហង្សមាស តែអ្វីដែលកញ្ញាភ្ញាក់ផ្អើលនោះគឺពេលចុះកុងត្រាថត គឺកញ្ញាមិនបានដឹងឡើយថាតួប្រុសជានរណា ។
ទាំងកញ្ញា មាន សូនីតា និង លោក ណាខុន គឺសុទ្ធតែពុំបានដឹងដូចគ្នាថាខ្លួននឹងត្រូវដើរតួជាមួយនរណា ពោលគឺដល់ថ្ងៃថតតែម្តងទើបដឹងថាដៃគូខ្លួនគឺជានរណា ។ អ្នកទាំងពីរបានបញ្ជាក់ពីអារម្មណ៍ថាគឺពិតជាប្លែកសម្រាប់រឿងភាគមួយនេះហើយក៏សប្បាយចិត្តដែលបានចាប់ដៃគូក្នុងរឿងភាគថ្មីលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយមមួយនេះដោយរំពឹងថារឿងភាគដ៏ល្អមួយនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕