អ្នកលក់ខោអាវផ្សារទួលទំពូង ឆ្លងកូវីដ-១៩ បំប្លែងថ្មី Delta មានពាក់ព័ន្ធមនុស្ស ១៥ នាក់
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន ។
អ្នកជំងឺខាងលើ បានទៅលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ។
អ្នកជំងឺរូបនេះ មានការពាក់ព័ន្ធជាមួយអ្នកលក់ផ្សេងទៀតនៅក្នុងផ្សារ ហើយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ ១៩ បានចុះរកសំណាកមនុស្សចំនួន ១៥ នាក់ លទ្ធផលគឺអវិជ្ជមានទាំងអស់ តែដើម្បីសុវត្ថិភាព សូមអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕