ខេម តារាខ្មែរដំបូង បានទៅមើលផ្ទាល់ភ្នែកនៅកីឡដ្ឋាន ឃើញ Messi បំប៉ោងសំណាញ់ទីឱ្យក្លិប PSG
នាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ម្ចាស់ផ្ទះក្លឹបបាល់ទាត់ Paris Saint German បានបើកទ្វាស្វាគមន៍ភ្ញៀវមកពីក្របខណ្ឌអង់គ្លេស Manchester City ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នៃក្របខណ្ឌ UEFA Champion league ខណៈម្ចាស់ផ្ទះ PSG បានលុតភ្ញៀវ ២ ទល់នឹង ០ ដែលក្នុងនោះ គ្រាប់បាល់មួយគ្រាប់ គឺរកបានដោយកីឡាករ Lionel Messi ដែលជាគ្រាប់បាល់ដំបូងរបស់លោក ប្រកបអាជីពក្នុងក្លឹប Paris Saint German។
ជាមួយនឹងការរកបានគ្រាប់បាល់ដំបូងដ៏អស្ចារ្យ របស់កីឡាករ Messi គេសង្កេតឃើញសិល្បករខ្មែរ លោក ខេម ដែលត្រូវបានមហាជនស្គាល់ថាជាហ្វេនក្លឹបបាលទាត់ Paris Saint German គឺលោកបានទៅទស្សនាដោយផ្ទាល់នៅកីឡដ្ឋាន ជាមួយនឹងការប្រកួតដ៏ក្ដៅគគុក កាលពីយប់មិញនេះ ថែមទាំងបានឃើញដោយផ្ទាល់ភ្នែកផងដែរ ពេលដែលកីឡាករខ្សែរប្រយុទ្ធ Messi រកបានគ្រាប់បាល់ជាលើកដំបូងជូនក្លឹប PSG ក្នុងនាទី ទី ៧៤ នៃការប្រកួត។
បន្ថែមលើសពីនេះ គេក៏សង្កេតឃើញ តារាចម្រៀងកម្ពុជារូបនេះ បានធ្វើការឡាយនៅក្នុងគណនីរបស់លោក ដោយបង្ហាញពីទិដ្ឋភាពនៃការប្រកួតលំដាប់ពិភពលោក ថែមទាំងបានបង្ហោះរូបភាពនៅកីឡដ្ឋានបាល់ទាត់ ភ្ជាប់ជាមួយសារបែបកំប្លុកកំប្លែងថា «យប់មិញនៅ PSG ទាល់តែខ្ញុំទៅមើល បានឈ្នះមែន»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖