(វីដេអូ) អីយ៉ូយ! អ្នកគាំទ្ររមួលបេះដូង ពេលឃើញ អតិជាតិ បុត្រ លួចធ្វើបែបនេះដាក់ ដួង ម៉ានិច
មហាជនអ្នកគាំទ្រជ្រាបហើយថា មួយរយៈចុងក្រោយនេះ តារាប្រុសស្រី ដែលត្រូវគេសង្ស័យថាជាគូស្នែហ៍ខុសវ័យ កញ្ញា ដួង ម៉ានិច និង អតិជាតិ បុត្រ តែងអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមតាមរយៈសកម្មភាពកាយវិការស្និទ្ធស្នាលផ្អែមនឹងគ្នាដូចស្ករតាំងម៉ែ ដែលគេឃើញមានទាំងវីដេអូ រូបភាពឱបកៀកកើយ និង បង្ហោះសារសាសងគ្នាលើបណ្ដាញសង្គមជាហូរហែ ធ្វើឱ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករដោយសារអ្នកទាំងពីរទៅហើយ។
ជាក់ស្ដែងថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ កាន់តែចាប់អារម្មណ៍ស្រឡាំងកាំងខ្លាំង និង ស្ទើរតែរមួលបេះដូង បន្ទាប់ពីបានឃើញវីដេអូក្នុង TikTok ខ្លីមួយ ដែលបង្ហាញពីសកម្មភាពយ៉ាងច្រឡឺមគួរឱ្យស្រឡាញ់របស់ អតិតជាតិ បុត្រ លួចថើបកញ្ញា ដួង ម៉ានិច ធ្វើឱ្យតារាស្រីរូបនេះ អៀនខ្លាំងនិយាយអ្វីមិនចេញ។
វីដេអូខ្លីនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុង TikTok ដែលឃើញបណ្ដាអ្នកគាំទ្រធ្វើការចែករំលែកពាសពេញបណ្ដាញសង្គម ព្រមទាំងពោលពាក្យពេចន៍ជូនពរឱ្យអ្នកទាំងពីរកាន់តែផ្អែមស្អិតល្មួតនឹងគ្នាថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖
@doungmanich3333បេះដូងcute មែនអត់?@@bbot_3333 💕♬ សំឡេងដើម – 🐸